Wednesday, August 26, 2015

Hun Sen គំរាមឈប់បោះឆ្នោតព្រោះខ្លាចចាញ់ហើយបន្តកាន់អំណាចតាមបែបផ្តាច់ការបន្តទៀត

Hun Sen គំរាមថានិងឈប់បោះឆ្នោតព្រោះខ្លាចចាញ់ឆ្នោតហើយគាត់និងបន្តកាន់អំណាចតាមបែបផ្តាច់ការនៅកម្ពុជាជាបន្តទៀតទើបកម្ពុជាមានស្ថេរភាពនយោបាយជាមួយគ្នាផងដែរ Hun Sen ក៏បានថ្លែងរិះគន់ចោទប្រកាន់ប្រទេសមហាអំណាចសហរដ្ឋអាមេរីកថាចូលចិត្តលូកដៃលូកជើងចូលក្នុងកិច្ចការប្រទេសដទៃនិងបានសួរថា តើអាមេរីកពិតជានៅពីក្រោយគណបក្សសង្គ្រោះជាតិមែនទេ ? ។ ការថ្លែងបែបនេះនៅក្នុងពិធីប្រកាសដាក់ឲប្រើប្រាស់គោលនយោបាយអភិវឌ្ឈន៍ឧស្សាហកម្មឆ្នាំ2015-2025 នៅថ្ងៃ26.8.2015 នេះ ដោយបានប្រតិកម្មទៅនិងសំដីលោក កឹម សុខា ដែលបានថ្លែងសារនយោបាយក្នុងជំនួបប្រជុំជាមួយប្រជាពលរដ្ឋខ្មែរអូស្ត្រាលីទីក្រុងមេលប៊នថ្ងៃ23,8,2015កន្លងទៅ ដោយលោក កឹម សុខា ថាគណបក្សសង្គ្រោះជាតិកំពុងត្រៀមរៀបចំដឹកនាំប្រទេសដោយមានប្រទេសមហាអំណាចចាំជួយពីក្រោយ ។ Hun Sen ក៏បានចោទប្រកាន់គណបក្សសង្គ្រោះជាតិថា បាននាំបរទេសឲមកឈ្លានពានគ្រប់គ្រងខ្មែរដែលនាំឲប្រទេសកម្ពុជាមិនមានឯករាជ្យភាព អធិបតេយ្យភាព ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment