Monday, August 3, 2015

ពិធីបុណ្យ ទិវាវប្បធម៌ខ្មែរ នៅទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដា

សហព័ន្ធខ្មែរកម្ពុជាក្រោមទីក្រុងម៉ុងរេអាល់ប្រទេសកាណាដា រួមសាមគ្គីជាមួយខ្មែរគ្រប់ទិសទីបានរៀបចំពិធីបុណ្យទិវាវប្បធម៌ខ្មែរដ៏មហោឡារីកសប្បាយរីករាយ ក្នុងន័យខ្មែរសាមគ្គីថែរក្សាការពារផ្សព្វផ្សាយវប្បធម៌ ខ្មែរលើ ខ្មែរក្រោម ខ្មែរកណ្តាល គឺមានវប្បធម៌ជាខ្មែរតែមួយ នៅថ្ងៃទី១ខែសីហាឆ្នាំ២០១៥ ដោយបានធ្វើពិធីកម្មតាមបែបព្រះពុទ្ធសាសនានិងសង្គមជាតិ មានការដើរដង្ហែរក្បួន ការបង្ហាញម៉ូតសំលៀកបំពាក់ខ្មែរតាមសម័យកាលនីមួយៗ ការប្រគុំតន្ត្រី រាំច្រៀងបុរាណសម័យ និងការថ្លែងរៀបរាប់អំពីប្រវត្តិសាស្ត្រវប្បធម៌ទឹកដីខ្មែរកម្ពុជាក្រោមផងដែរ ។ វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន ! បើជាតិរលត់ សាសនាក៏រលាយ ដូចនេះ ជាតិនិងសាសនា ត្រូវដើរទន្ទឹមគ្នា ! ៕ "Non-Violence Overcome All Obstacles"

No comments:

Post a Comment