Tuesday, July 28, 2015

ហ៊ុន សែន និយាយគំរាមមន្ត្រីនិងសកម្មជន១១នាក់CNRPរឿងច្បាប់ចាប់ដាក់គុកអ្នកធ្វើបាតុកម្មកុប្បកម្មជាប់គុកពី២០ទៅ៣០ឆ្នាំ

Hun Sen គំរាម មន្ត្រីនិងសកម្មជន១១នាក់នៃគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់គុកគឺមានទោសអ្នកដឹកនាំអ្នកចូលរួមធ្វើបាតុកម្ម កុប្បកម្ម ជាប់គុកពី៧ឆ្នាំទៅ២០ឆ្នាំនោះទោសស្រាលបំផុតហើយ ។ ច្បាប់នៅក្នុងប្រទេសកម្ពុជាដូចជាចំឡែកខ្លាំងណាស់ អ្នកធ្វើបាតុកម្មមានទោសជាប់គុក ចំណែកអ្នកដែលបញ្ជារអ្នកដឹកនាំនិងក្រុមជនបាតដៃទី៣ទី៤យកដំបង កាំភ្លើង ទៅបង្ក្រាបបាតុកម្មដោយហឹង្សា វ៉ៃបាញ់ទាត់ធាក់លើកម្មករ កសិករ ព្រះសង្ឃ ប្រជាពលរដ្ឋ បណ្តាលឲខ្មែរស្លាប់និងរបួសធ្ងន់ស្រាលជាច្រើននាក់កន្លងមក បែជាជនល្មើស ជនហឹង្សា ជនផ្តាច់ការ ទាំងនោះគ្មានទោសពៃ រស់នៅយ៉ាងសប្បាយហ៊ឺហារដោយមានលុយមានអំណាចកោងកាចរស់យ៉ាងសប្បាយរីករាយលើគំនរទុក្ខជនរងគ្រោះជនស្លូតត្រង់ ពលរដ្ឋខ្មែរ ។ ច្បាប់គឺសម្រាប់ទាំងអស់គ្នាប៉ុន្តែបើច្បាប់ត្រូវសម្រាប់តែអ្នកមានអំណាច អ្នកក្រតូចតាចខុសរហូតដូច្នេះនោះគឺមិនមែនជាច្បាប់ក្នុងរបបសម័យប្រជាធិបតេយ្យសេរីបច្ចុប្បន្ននេះទេគឺជាច្បាប់សម័យកុម្មុយនីស្តផ្តាច់ការអ្នកតវ៉ាជាប់គុក អ្នកធ្វើឲគេរងទុក្ខគ្មានទោស ៕ "Non-Violence Overcome All Obstacles"

No comments:

Post a Comment