Tuesday, August 4, 2015

Hun Sen ចោទប្រកាន់អង្គការជាតិអន្តរជាតិនិងប្រជាពលរដ្ឋថាសំដែងរឿងធ្វើបាតុកម្មនិងបានរិះគន់អាមេរីកផងដែរ

លោក ហ៊ុន សែន បានចោទប្រកាន់អង្គការជាតិអន្តរជាតិថាបានបណ្តុះបណ្តាលប្រជាពលរដ្ឋខ្មែរឲចេះសំដែងរឿងធ្វើបាតុកម្ម ហើយបានចោទប្រកាន់ប្រជាពលរដ្ឋដែលធ្វើបាតុកម្មកន្លងមកគឺធ្វើដើម្បីលុយ ដើម្បីទទួលពានរង្វាន់ពីសហរដ្ឋអាមេរីក ហើយថាពួកគេទាំងនោះជំនាញធ្វើបាតុកម្មគ្រប់រឿងគឺចេះទាំងធ្វើជារត់ទៅបុកប៉ូលីសជាដើម ។ ការថ្លែងបែបនេះក្នុងពិធីសម្ភោធស្ពានមិត្តភាពខ្មែរចិននៅក្រុងតាខ្មៅខេត្តកណ្តាលកាលពីថ្ងៃ3:8:2015កន្លងទៅ ។ គួរបញ្ជាក់ថា ប្រទេសកម្ពុជាគឺជាប្រទេសកាន់របបប្រជាធិបតេយ្យសេរី គោរពសិទ្ធិមនុស្ស ដូចនេះការធ្វើបាតុកម្មគឺសិទ្ធិពលរដ្ឋក្នុងការសំដែងមតិ តស៊ូមតិដោយអហឹង្សានិងសន្តិភាពស្របទៅតាមច្បាប់ជាតិនិងអន្តរជាតិ គឺមិនមានទោសខុសច្បាប់អ្វីទេ ហើយការធ្វើបាតុកម្មកន្លងមកគឺដោយសារមានការរំលោភសិទ្ធិមនុស្ស ដីធ្លីព្រៃឈើ ទាមទារសិទ្ធិការងារយុត្តិធម៌សង្គមផ្សេងៗដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា ។ ការធ្វើបាតុកម្មទាំងអស់នេះគឺដោយសារមានអំពើអយុត្តិធម៌កើតឡើងដូច្នេះឯងហើយការដែល ហ៊ុន សែន មិនចង់ឲប្រជាពលរដ្ឋចេះក្រោកឈរតស៊ូមតិធ្វើបាតុកម្មនេះគឺគាត់មិនចង់ឲប្រជាពលរដ្ឋចេះដឹងអំពីច្បាប់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ដែលនាំឲចង្រៃដល់របបកុម្មយនីស្តផ្តាច់ការនិងការកាន់អំណាចរបស់បក្សពួកក្រុមគ្រួសារគាត់ ។ បាតុកម្មគឺជាសត្រូវធំដល់របបផ្តាច់ការហេតុនេះហើយបានជាអាជ្ញាធរ សមត្ថកិច្ច ប្រើគ្រប់វិធីដើម្បីទុបស្កាត់ ចោទចាប់រហូតដល់ការបាញសម្លាប់ចាប់ដាក់គុកឡើងតុលាការជាដើម ដើម្បីបំបាក់ស្មារតី បំបែកកំលាំងសាមគ្គី អ្នកប្រជាធិបតេយ្យ សកម្មជនដីធ្លីព្រៃឈើកម្មករកសិករផ្សេងៗមិនឲមានការធ្វើបាតុកម្ម ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment