ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Thursday, July 16, 2015
យើងមិនបោះឆ្នោតគាំទ្រគណបក្សណាដែលអនុម័តច្បាប់គ្រប់គ្រងអង្គការសមាគម
យើងជាប្រជាពលរដ្ឋម្ចាស់ឆ្នោតនិងជាម្ចាស់អំណាចនិងមិនបោះឆ្នោតជូនគណបក្សណាដែលអនុម័តច្បាប់ គ្រប់គ្រងអង្គការសមាគមសហជីពនៅកម្ពុជាឡើយ ។ កាលពីថ្ងៃច័ន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ តំណាងរាស្ត្រគណបក្សប្រជាជនដែលកាន់អំណាចទាំង៦៨រូបបានបើកសម័យប្រជុំរដ្ឋសភាបោះឆ្នោត អនុម័តច្បាប់គ្រប់គ្រងអង្គការសមាគមសហជីពដោយបក្សតែ១មិនមានសមាជិករដ្ឋសភាជាប់ឆ្នោតដែលជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង៥៥រូបចូលរួមឡើយពោលគឺគណបក្សCNRPធ្វើពហិការមិនគាំទ្រអនុម័តច្បាប់នេះ ។ ច្បាប់គ្រប់គ្រងអង្គការសមាគមសហជីពគឺជាច្បាប់ដែលធ្វើឡើងក្នុងន័យគាបសង្កត់គំរាមកំហែងដល់សកម្មភាពនានានៃអង្គការ សមាគម សហគមន៍ សហជីព ជាច្បាប់បំបិទសិទ្ធិសេរីភាពរំលោភសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ រំលោភច្បាប់រដ្ឋធម្មនុញ្ញជាតិនិងច្បាប់អន្តរជាតិនៃកិច្ចព្រមព្រៀងសន្តិភាព២៣តុលា៩១ក្រុងប៉ារីសដែលច្បាប់នេះត្រូវបានរងការរិះគន់ពីអង្គការជាតិអន្តរជាតិ អង្គការសហប្រជាជាតិ សហរដ្ឋអាមេរីក សហគមន៍អ៉ឺរ៉ុបជាដើម ។ យើងមិនត្រូវការច្បាប់នេះទេ !
We are not agree and not support any other parties who did pass the draft last July 13, 2015 in order to control on the Union&NGOs Laws as 68 CPP members of parliament ។ Say No Unions and NGOs Laws ,We Don't Need These Laws
"Non-Violence Overcome All Obstacles"
Labels:
Cambodia Law,
Khmer Law,
NGO Law,
Union Laws
Subscribe to:
Post Comments (Atom)
No comments:
Post a Comment