Thursday, July 16, 2015

យើងនិងមិនបោះឆ្នោតជូនគណបក្សណាដែលអនុម័តច្បាប់គ្រប់គ្រងអង្គការសមាគមសហជីពឡើយ

យើងជាប្រជាពលរដ្ឋម្ចាស់ឆ្នោតនិងជាម្ចាស់អំណាចនិងមិនបោះឆ្នោតជូនគណបក្សណាដែលអនុម័តច្បាប់ គ្រប់គ្រងអង្គការសមាគមសហជីពនៅកម្ពុជាឡើយ ។ កាលពីថ្ងៃច័ន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០១៥តំណាងរាស្ត្រគណបក្សប្រជាជនដែលកាន់អំណាចទាំង៦៨រូបបានបើកសម័យប្រជុំរដ្ឋសភាបោះឆ្នោត អនុម័តច្បាប់គ្រប់គ្រងអង្គការសមាគមសហជីពដោយបក្សតែ១មិនមានសមាជិករដ្ឋសភាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង៥៥រូបចូលរួមឡើយពោលគឺធ្វើពហិការ ។ ច្បាប់គ្រប់គ្រងអង្គការសមាគមសហជីពគឺជាច្បាប់បំបិទសិទ្ធិសេរីភាពរំលោភសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ រំលោភច្បាប់ជាតិអន្តរជាតិដែលរងការរិះគន់ពីអង្គការជាតិអន្តរជាតិ អង្គការសហប្រជាជាតិ សហរដ្ឋអាមេរីក សហគមន៍អ៉ឺរ៉ុបជាដើម ។ យើងមិនត្រូវការច្បាប់នេះទេ ! We are not agree and not support any other parties who did pass the draft last July 13, 2015 in order to control on theUnion&NGOs Laws as 68 CPP members of parliament. ៕Say No Unions and NGOs Laws ,We Don't Need These Laws "Non-Violence Overcome All Obstacles"

No comments:

Post a Comment