Friday, April 3, 2015

លោក វ៉ែន វ៉ន ព្រួយបារម្ភខ្លាចមិនបានជួយ


ស្តាប់កិច្ចសម្ភាសន៍RFI ! លោក វ៉ែន វ៉ន ព្រួយបារម្ភខ្លាចមិនបានជួយប្រជាពលរដ្ឋជាជាងខ្លាចបាត់បង់ការងារក្រុមប្រឹក្សាឃុំសង្កាត់CPP
****************3,4,2015
ភ្ញៀវ​​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ​RFI​នៅ​​រាត្រី​​នេះ​ គឺ​​លោក​វ៉ែន វ៉ន​ សមាជិក​​ក្រុម​ប្រឹក្សា​ឃុំ​​ជំនាប់​ ​ស្រុក​ថ្មបាំង ​ខេត្ត​កោះកុង ​មក​ពី​​គណបក្ស​​ប្រជាជន​​កម្ពុជា ​និង​​ជា​​តំណាង​​សហគមន៍​​ជន​ជាតិ​ភាគតិច​​ជង​​នៅ​​តំបន់​​អា​រ៉ែ​ង​។ ​លោកវ៉ែន វ៉ន​ គឺជា​​មនុស្ស​​ទី១​ហើយ ​ដែល​​ត្រូវ​បាន​​តុលាការ​ខេត្ត​កោះកុង​​បាន​​កោះហៅ​​ឲ្យ​ចូល​ខ្លួន​​ទៅ​​ឆ្លើយ​បំភ្លឺ​​នៅ​​ថ្ងៃ​ទី៣​មេសា​​នេះ ​ពី​បទ​​ប្រមូល​ផល​​អនុ​ផល​​ព្រៃឈើ​​គ្មាន​​លិខិត​អនុញ្ញាត​។ ក្រៅ​ពី​​​ការងារ​​ជា​​សមាជិក​ក្រុមប្រឹក្សាឃុំ ​លោក​វ៉ែន វ៉ន ​គឺជា​​ជន​​សកម្ម​ម្នាក់ ដែល​ប្រឆាំងនឹង​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គីសនី​ដ៏​ចម្រូងចម្រាស់​​នៅ​​តំបន់​​ស្ទឹង​អា​រ៉ែ​ង ​បន្ទាប់​ពី​លោក​ Alejandro​ Gonzalez ​Davidson​ ជនជាតិ​​អេ​ស្ប៉ា​ញ​ ដែល​​ត្រូវ​បាន​​អាជ្ញាធរ​​កម្ពុជា​​បណ្តេញ​ចេញ​​កាល​ពីដើ​ម​ឆ្នាំ​២០១៥​កន្លង​ទៅ​។ ​នៅ​​ចំពោះមុ​ខ​​ព្រះរាជ​អាជ្ញា​​ខេត្ត​កោះកុង​កាល​ពី​​ព្រឹក​មិ​ញ ​លោក​វ៉ែន វ៉ន​ បាន​ស្នើ​​សុំ​ឲ្យ​​តុលាការ​​ទម្លាក់​​ការ​ចោទ​ប្រកាន់ ​ប៉ុន្តែ​​លោក​​នឹង​មិន​​បោះបង់ចោ​ល​​បេសកម្ម​​រប​ស់​លោក​​ក្នុង​ការ​​ថែរក្សា​​តំបន់​​ព្រៃ​​ចុងក្រោយ​​របស់​​កម្ពុជា​​នោះ​ទេ។​ លោក​​បាន​​បញ្ជាក់​ថា ​“​លោក​​បារម្ភ​​ពី​​ការ​​មិន​បាន​​ជួយ​​ប្រជាពលរដ្ឋ ​ជាជាង​​ការ​បាត់​បង់​​ការងារ​"។​

YouTube Video

Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )

No comments:

Post a Comment