ព្រះសង្ឃនិងប្រជាពលរដ្ឋគាំទ្រយុត្តិធម៌លោក វ៉ែន វ៉ន សូមឲតុលាការទំលាក់ចោលការចោទប្រកាន់
**************
ព្រឹកថ្ងៃទី3ខែមេសាឆ្នាំ2015នេះ តុលាការសាលាដំបូងខេត្តកោះកុងបានដំណើរការសាកសួរលោក វ៉ែន វ៉ន ដែលជាតំណាងនិងជាប្រធានសហគមន៍អារ៉ែងនិងជាក្រុមប្រឹក្សាឃុំសង្កាត់មកពីគណបក្សប្រជាជនផងដែរ ទាក់ទងនិងពាក្យបណ្តឹងរបស់រដ្ឋបាលព្រៃឈើដែលចោទប្រកាន់គាត់ថា កាប់ព្រៃឈើខុសច្បាប់និងកសាងទីស្នាក់ការសហគមន៍អារ៉ែងខុសច្បាប់ ។ លោក វ៉ែន វ៉ន អាយុជាង30ឆ្នាំ រស់នៅភូមិ ជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ជាជនជាតិដើមភាគតិចជង ពិតមែនតែគាត់ជាក្រុមប្រឹក្សាឃុំសង្កាត់មកពីគណបក្សប្រជាជនប៉ុន្តែគាត់ហ៊ានចេញមុខយ៉ាងសកម្មដឹកនាំប្រជាពលរដ្ឋ សហគមន៍តស៊ូមតិដើម្បីទុបស្កាត់ការសាងសង់ទំនប់វារីអគ្គីសនីអារ៉ែង ដោយក្រុមហ៊ុនចិនស៊ីណូហាយដ្រូ ការពារព្រៃឈើ សត្វព្រៃ ធនធានធម្មជាតិ នៅតំបន់អារ៉ែង ការពារកុំឲមានការបណ្តេញចេញពីលំនៅដ្ឋានប្រសិនណាបើមានទំនប់វារីអគ្គីសនីនិងមានផលប៉ះពាល់ដល់សិទ្ធិជនជាតិដើមភាគតិចជងនៅអារ៉ែងជាដើម ។ ទាក់ទងនិងការចោទប្រកាន់នេះទំនងជាការគំរាមកំហែង ដល់រូបគាត់ ដល់សកម្មជននិងសហគមន៍អារ៉ែង កុំឲមានការតវ៉ាប្រឆាំងនិងគំរោងសាងសង់ទំនប់វារីអគ្គីសនី ផងដែរ ព្រោះអ្នកដែលកាប់បំផ្លាញព្រៃឈើមិនមែនជារូបគាត់និងប្រជាពលរដ្ឋសហគមន៍ទេហើយការដែលចោទរូបគាត់ថា កាប់ព្រៃឈើមកកសាងទីស្នាក់ការសហគមន៍នោះក៏មិនពិតដែរ គឺគាត់បានទិញឈើនោះពីឈ្មួញលក់ឈើមកកសាងទីស្នាក់ការសហគមន៍ដើម្បីបំរើឲផលប្រយោជន៍ ផលប្រយោជន៍សហគមន៍តែប៉ុណ្ណោះ មិនមែនបំរើឲផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួននោះទេ ៕ គួរបញ្ជាក់ថា តុលាការបានដំណើរការសាកសួរចាប់តាំងពីម៉ោង៨ព្រឹករហូតដល់ម៉ោង១១ថ្ងៃត្រង់ទើបចប់ ក្រោយពីចេញពីបន្ទប់តុលាការ លោក វ៉ែន វ៉ន ត្រូវបានប្រជាសហគមន៍ជាង១០០នាក់ដែលឈរង់ចាំនៅមុខតុលាការអបអរសាទរលើកទឹកចិត្តនិងគាំទ្រឲមានយុត្តិធម៌តរៀងទៅ ៕
Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )
ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment