Thursday, April 2, 2015

តុលាការខេត្តកោះកុងហៅលោក វ៉ែន វ៉ន តំណាងសហគមន៍អារ៉ែងមកសាកសួរ

បងៗប៉ូលីសប្រុសស្រីស្លៀកពាក់ស៊ីវិលមកសួរនាំព្រះសង្ឃនិងនិមន្តព្រះសង្ឃឲចេញពីមុខតុលាការខេត្តកោះកុងទៅឆាន់ប្រយ័ត្នហួសចង្ហាន់ ហើយបានសួរនាំព្រះសង្ឃថាមកពីណាខ្លះ មកតវ៉ាឬមកធ្វើអី ?
****************
ព្រឹកថ្ងៃទី3ខែមេសាឆ្នាំ2015ចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង១១ថ្ងៃត្រង់នេះ តុលាការសាលាដំបូងខេត្តកោះកុងបានដំណើរការសាកសួរលោក វ៉ែន វ៉ន ដែលជាតំណាងនិងជាប្រធានសហគមន៍អារ៉ែងនិងជាក្រុមប្រឹក្សាឃុំសង្កាត់មកពីគណបក្សប្រជាជនផងដែរ ទាក់ទងនិងពាក្យបណ្តឹងរបស់រដ្ឋបាលព្រៃឈើដែលចោទប្រកាន់គាត់ថា កាប់ព្រៃឈើខុសច្បាប់និងកសាងទីស្នាក់ការសហគមន៍អារ៉ែងខុសច្បាប់ ។ លោក វ៉ែន វ៉ន អាយុជាង30ឆ្នាំ រស់នៅភូមិ ជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ជាជនជាតិដើមភាគតិចជង ពិតមែនតែគាត់ជាក្រុមប្រឹក្សាឃុំសង្កាត់មកពីគណបក្សប្រជាជនប៉ុន្តែគាត់ហ៊ានចេញមុខយ៉ាងសកម្មដឹកនាំប្រជាពលរដ្ឋ សហគមន៍តស៊ូមតិដើម្បីទុបស្កាត់ការសាងសង់ទំនប់វារីអគ្គីសនីអារ៉ែង ដោយក្រុមហ៊ុនចិនស៊ីណូហាយដ្រូ ការពារព្រៃឈើ សត្វព្រៃ ធនធានធម្មជាតិ នៅតំបន់អារ៉ែង ការពារកុំឲមានការបណ្តេញចេញពីលំនៅដ្ឋានប្រសិនណាបើមានទំនប់វារីអគ្គីសនីនិងមានផលប៉ះពាល់ដល់សិទ្ធិជនជាតិដើមភាគតិចជង នៅអារ៉ែងជាដើម ។ ទាក់ទងនិងការចោទប្រកាន់នេះទំនងជារូបភាពគំរាមកំហែង ដល់រូបគាត់ ដល់សកម្មជននិងសហគមន៍អារ៉ែង កុំឲមានការតវ៉ាប្រឆាំងនិងគំរោងសាងសង់ទំនប់វារីអគ្គីសនី ផងដែរ ព្រោះអ្នកដែលកាប់បំផ្លាញព្រៃឈើមិនមែនជារូបគាត់និងប្រជាពលរដ្ឋសហគមន៍ទេហើយការដែលចោទរូបគាត់ថា កាប់ព្រៃឈើមកកសាងទីស្នាក់ការសហគមន៍នោះក៏មិនពិតដែរ គឺគាត់បានទិញឈើនោះពីឈ្មួញលក់ឈើមកកសាងទីស្នាក់ការសហគមន៍ដើម្បីបំរើឲផលប្រយោជន៍ ផលប្រយោជន៍សហគមន៍តែប៉ុណ្ណោះ មិនមែនបំរើឲផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួននោះទេ ៕

YouTube Video

Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )

No comments:

Post a Comment