Thursday, March 19, 2015

ហ៊ុន សែន គំរាមវាយខ្នោះ កឹម សុខា និងដកតំណែងពីអនុប្រធានទី១រដ្ឋសភាជាតិ

Hun Sen គំរាមដាក់ខ្នោះ កឹម សុខា និងគំរាមដកហូតតំណែងពីអនុប្រធានទី១រដ្ឋសភាជាតិនេះជាទំនៀមទម្លាប់វប្បធម៌ប្រពៃណី ហ៊ុន សែន មិនចោលក្បួន គំរាមសំឡុតគុំគួនចោទចាប់គឺជាជំនាញរបស់គាត់
****************
ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ក្នុងឱកាសពិធីប្រគល់ប័ណ្ណជ័យលាភី អាហារ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងព្រមានខ្លាំងៗចំពោះលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នឹងទាមទារឲ្យតុលាការចាត់ការតាមច្បាប់ ពាក់ព័ន្ធនឹងការលើកឡើងចង់ផ្តួលរំលំរដ្ឋាភិបាលរបស់គណបក្សកាន់អំណាច។
លោក ហ៊ុន សែន បានថ្លែងព្រមានខ្លាំងៗថា​ «ពាក្យផ្លាស់ប្តូររបស់លោក គឺជាការចង់ផ្តួលរំលំ» គឺជាការចង់រំលំរដ្ឋាភិបាលស្របច្បាប់ ជាមួយគ្នានេះ លោក ហ៊ុន សែន បានប្រាប់ទៅលោក កឹម សុខា ថា បានត្រៀមខ្នោះរួចជាស្រេច ដើម្បីចាប់ខ្លួនរូបលោកក្នុងករណីដែលហ៊ានដឹកនាំ បាតុកម្មចង់ទាមទារ ឬរំដោះ លោក មាជ សុវណ្ណរ៉ា ចេញពីពន្ធនាគារនោះ។
លោក Hun Sen បានលើកឡើងថា លោក កឹម សុខា មិនពេញចិត្តចំពោះកិច្ចព្រមព្រៀង ២២ កក្កដា ហេតុអ្វីមកធ្វើជាអនុប្រធានទី១ នៃ រដ្ឋសភា បើចិត្តសឿងជាកូនប្រុសចុះចេញពីតំណែងទៅ ។

YouTube Video

Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )

No comments:

Post a Comment