ជូនដំណឹង ! នៅថ្ងៃអាទិត្យទី២២ខែមិនាឆ្នាំ២០១៥ សហគមន៍ជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប និងប្រារព្ធពិធីបុណ្យខួប៦ឆ្នាំនៃព្រឹត្តិការណ៍ប្រើអំពើហឹង្សាបាញ់ប្រហាររំលោភសិទ្ធិមនុស្សបង្ក្រាបកសិករក្នុងជម្លោះដីធ្លី៤៧៥ហិចតាក្នុងចំណោម១៧៥គ្រួសារដែលបណ្តាលឲមនុស្ស៤នាក់របួសធ្ងន់និងរបួសស្រាលជាច្រើននាក់ហើយចាប់ខ្លួនកសិកររាប់សិបនាក់និងចាប់តំណាង១២នាក់ដាក់គុកអស់រយ:ពេល២ឆ្នាំកាលពីថ្ងៃ២២មិនា២០០៩កន្លងទៅដោយមហាអយុត្តិធម៌បំផុត ។ គោលបំណងនៃពិធីបុណ្យគឺ -ដើម្បីរំលឹកខួបនៃការឈឺចាប់និងការរងគ្រោះដោយអំពើហឹង្សា -ដើម្បីបញ្ឈប់អំពើហឹង្សា -ដើម្បីតស៊ូមតិទាមទារយុត្តិធម៌ -ដើម្បីដំណោះស្រាយដីធ្លីដែលមិនទានបានជោគជ័យនៅឡើយ -ដើម្បីសេចក្តីសុខចំរើនដែលកើតអំពីធម៌សាមគ្គីនិងការធ្វើបុណ្យកុសល ធ្វើទាន រក្សាសីល ជាដើម ។ កម្មវិធីបុណ្យ ប្រារព្ធធ្វើនៅភូមិភ្នៀត ឃុំស្រុកជីក្រែង ខេត្តសៀមរាប ល្ងាចថ្ងៃសៅរ៍ ទី២១មិនា២០១៥ មានសូត្រមន្ត ទេសនាអំពីសីល៥ ពុទ្ធសាសនានិងសង្គម ពេលយប់បញ្ចាំងវីដេអូឯកសារសហគមន៍ជីក្រែងនិងសហគមន៍ផ្សេងៗទៀត ពេលព្រឹកថ្ងៃ22:03:2015 វេទិការសាធារណ: សំដែងមតិ សំណូមពរទៅអាជ្ញាធរ សំណេះសំណាលជាមួយសហគមន៍ផ្សេងៗ ពិធីរាប់បាត្រប្រគេនចង្ហាន់ព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ ។ សូមនិមន្តគោរពអញ្ជើញព្រះសង្ឃ អង្គការ អ្នកសារព័ត៌មាន ប្រជាសហគមន៍ ចូលរួមនិងជួយផ្សព្វផ្សាយព័ត៌មានដោយមេត្រីភាព ! ទំនាក់ទំនងព័ត៌មាន : តំណាងសហគមន៍ជីក្រែង អ្នកស្រី យី សាវង់ 086 62 55 22 , អ្នកស្រី យី សាវី 086 63 55 22 , ព្រះភិក្ខុ លួន សុវ៉ាត 012 83 83 22 សូមអរគុណ ៕
មើលវីដេអូសហគមន៍ជីក្រែងតាមyoutubeខាងក្រោម
http://youtu.be/lOyC0OJjSVE
http://youtu.be/rSOPesxibTA
Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )
No comments:
Post a Comment