ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Wednesday, March 18, 2015
លោក កឹម សុខា និយាយពាក្យថា ផ្លាស់ប្តូរ ហ៊ុន សែន ចោទថា ផ្តួលរំលំ
សូមទស្សនានិងស្តាប់ ! ខ្លឹមសារសំដីលោក កឹម សុខា ថ្លែងទៅកាន់ពលរដ្ឋខ្មែរអាមេរីកកាំងកាលពីថ្ងៃ13,03,2015នៅទីក្រុឡុងប៊ីចថា រូបគាត់រួមនិងបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសចង់ឲមានការផ្លាស់ប្តូរ គឺលោក កឹម សុខា និយាយពាក្យថា ផ្លាស់ប្តូរដោយអហឹង្សាដោយសន្តិភាពស្របទៅតាមច្បាប់ ។ ការប្រើពាក្យថា ផ្លាស់ប្តូរ របស់ លោក កឹម សុខា នេះត្រូវបានលោក ហ៊ុន សែន ថ្លែងនៅថ្ងៃ18,03,2015 ពីខេត្តបន្ទាយមានជ័យដោយចោទលោក កឹម សុខា ថា ជាមេចោរ ជាមេក្រុមបាតដៃទី៣ ជាមេខ្លោងចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជាទៅវិញហើយគំរាមប្តឹងរូបគាត់ទៅតុលាការ ។ តើពាក្យថា ផ្លាស់ប្តូរនិងពាក្យថា ផ្តួលរំលំរដ្ឋាភិបាលខុសគ្នាឬដូចគ្នា ? តើអ្នកនិយាយពាក្យថា ផ្លាស់ប្តូរមានទោសដែរឬទេ ? សូមរំលឹកឡើងវិញថា មុនការបោះឆ្នោតអាណត្តិទី៥ថ្ងៃ២៨កក្កដា២០១៣ គណបក្សសង្គ្រោះជាតិបានប្រើពាក្យស្លោកថា ដូរឬមិនដូរ ? តើពាក្យនេះអាចមានទោសដែរឬទេ ??
Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment