លោក ហ៊ុន សែន គំរាមប្តឹងលោក កឹម សុខា ដោយចោទថា លោក កឹម សុខា ជាមេខ្លោងចង់ដឹកនាំផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់គណបក្សប្រជាជនក្រោយការបោះឆ្នោត២០១៣ ។ លោក ហ៊ុន សែន ក៏បានចោទលោក កឹម សុខា ផងដែរថា ជាមេខ្លោងដឹកនាំក្រុមជនបាទដៃទី៣ដែលវ៉ៃបាញ់ទាត់ធាក់ធ្វើឲខ្មែរស្លាប់ធ្វើឲបាត់បង់ទ្រព្យសម្បត្តិកន្លងមកហើយលោក ហ៊ុន សែន សំណូមពរឲតុលាការចាត់វិធានការលើលោក កឹម សុខា ជាបន្ទាន់ ដោយចោទថា លោក កឹម សុខា ជាមេចោរបានសារភាពទោសកំហុសហើយចាំអីទៀតរកមុខមេចោរឃើញហើយ ។ តើស្រុកខ្មែរនរណាជាមេចោរពិតប្រាកដដូចជាមេចោរលួចប្លន់សន្លឹកឆ្នោត ប្លន់អំនាច មេចោរលួចប្លន់ដីធ្លីរដ្ឋនិងដីធ្លីប្រជាជន លួចប្លន់កាប់ព្រៃឈើ លួចប្លន់ពុករលួយ លួចលុយជាតិធ្វើជាលុយបក្សលុយបុគ្គល លួចប្លន់សិទ្ធិសេរីភាពនិងយុត្តិធម៌សង្គម ជាដើម ??? តើនរណាជាមេបក្សបាតដៃទី៣ដែលប្រើកាំភ្លើងបាញ់សម្លាប់ខ្មែរកណ្តាលទីក្រុងភ្នំពេញ ??? តើនរណាដែលបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិជាតិនៅកម្ពុជា ???
ពីខេត្តបន្ទាយមានជ័យ 18,03,2015
Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )
ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment