Wednesday, March 18, 2015

ឈាង វុន ហ៊ុន សែន ចោទ កឹម សុខា ថាមេដឹកនាំផ្តួលរំលំរដ្ឋាភិបាលនិងជាមេក្រុមបាតដៃទី៣

ល្បែងនយោបោក.ស្វាស៊ីបាយលាបមាត់ពពែ.ចង់ស៊ីឆ្កែចោទថាឆ្កែឆ្កួត. ល្បិចលាបពណ៌ ?
******************
លោក ឈាង វុន.ហ៊ុន សែន CPP ចោទប្រកាន់លោក កឹម សុខា CNRP ថាជាមេក្រុមជនបាតដៃទី៣ដែលមានបរទេសនៅពីក្រោយរៀបគំរោងការដឹកនាំផ្តួលរំលំរដ្ឋាភិបាលក្រោយការបោះឆ្នោត ។
តើស្រុកខ្មែរនរណាជាមេចោរពិតប្រាកដដូចជាមេចោរលួចប្លន់សន្លឹកឆ្នោត ប្លន់អំនាច មេចោរលួចប្លន់ដីធ្លីរដ្ឋនិងដីធ្លីប្រជាជន លួចប្លន់កាប់ព្រៃឈើ លួចប្លន់ពុករលួយ លួចលុយជាតិធ្វើជាលុយបក្ស លុយបុគ្គល លួចប្លន់សិទ្ធិសេរីភាពនិងយុត្តិធម៌សង្គម ជាដើម ??? តើនរណាជាមេបក្សបាតដៃទី៣ដែលប្រើកាំភ្លើងបាញ់សម្លាប់ខ្មែរកណ្តាលទីក្រុងភ្នំពេញ ??? តើនរណាដែលបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិជាតិនៅកម្ពុជា ??? ។ គួររំលឹកឡើងវិញថា ល្បិចស្វាលួចស៊ីបាយរួចហើយយកបាយទៅលាបមាត់ពពែនេះ គឺត្រូវបានអ្នកនយោបោកមកប្រើជាយូមកហើយ ដូចជា សម័យក្រោយថ្ងៃ៧មករា១៩៧៩យួនកាន់កាប់រដ្ឋាភិបាលកម្ពុជា គេទំលាក់កំហុសពួកក្រុមក្បត់ជាតិទៅលើ សីហនុ សឺន សាន ជាដើម ។ ក្រោយឆ្នាំ១៩៩៣ ថ្ងៃ៥.៦កក្កដា១៩៩៧ជាថ្ងៃCPPធ្វើរដ្ឋប្រហារបង្ហូរឈាមខ្មែរដណ្តើមអំនាចគ្នាបែជាទំលាក់កំហុសទៅលើ ហ្វ៊ុនស៊ុនប៉ិច រណឫទ្ធិ ថានាំខ្មាំងខ្មែរក្រហមចូលក្រុងភ្នំពេញដូចនេះត្រូវតែកំទេច ។ ថ្មីៗនេះក្រោយការបោះឆ្នោត២៨កក្កដា២០១៣ អំពើហឹង្សាបានកើតឡើងដោយកងកំលាំងប្រដាប់អាវុធនិងក្រុមជនបាតដៃទី៣បានដេញបាញ់ដេញវ៉ៃទាត់ធាក់លើព្រះសង្ឃប្រជាពលរដ្ឋខ្មែរបណ្តាលឲស្លាប់និងរបួសជាច្រើននាក់បែជាទំលាក់កំហុសទៅលើលោក កឹម សុខា CNRPថាជាអ្នកធ្វើទៅវិញ ៕

YouTube Video


Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )

No comments:

Post a Comment