Friday, February 27, 2015

Hun Sen គំរាមកងទ័ពប្រដាប់អាវុធឲស្តាប់បញ្ជាររដ្ឋាភិបាលCPP

ហ៊ុន សែន គំរាមកងទ័ពប្រដាប់អាវុធឲស្តាប់បញ្ជាររបស់រដ្ឋាភិបាលគណបក្សប្រជាជនដែលដឹកនាំដោយHun Sen
************************
ថ្លែងក្នុងពិធីបិទការងារក្រសួងមហាផ្ទៃ២០១៤និងលើកទិសដៅការងារបន្តឆ្នាំ២០១៥កាលពីថ្ងៃ២៥កុម្ភ:២០១៥កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមទៅលើកងទ័ពប្រដាប់អាវុធថា លោកឯងត្រូវចាំណា កងទ័ពប្រដាប់អាវុធមិនអាចនៅអព្យាក្រិត្យចំពោះរដ្ឋាភិបាលបានទេ បើលោកឯងមិនធ្វើមានអ្នកផ្សេងធ្វើ ។ ការថ្លែងបែបហឹង្សាគំរាមកំហែងបំភិតបំភ័យលើកងទ័ពប្រដាប់អាវុធឲស្តាប់តាមបញ្ជារធ្វើតាមបញ្ជារថ្នាក់លើដែលមានលោក ហ៊ុន សែន ជាអធិរាជ្យម្ចាស់ពិភពគុណនេះ ទំនងជាកន្លងមកកងទ័ពទាំងអស់នោះមិនស្តាប់តាមបង្គាប់បញ្ជារក្នុងការយកអាវុធទៅបង្ក្រាបបាតុកម្ម បាញ់សម្លាប់កម្មករដែលជាខ្មែរដូចគ្នាកន្លងទៅទើប ហ៊ុន សែន និយាយថា បើលោកឯងមិនធ្វើមានអ្នកផ្សេងធ្វើ ទំនងជាក្រុមជនបាតដៃទី៣ជាអ្នកធ្វើជាអ្នកបាញ់ប្រហារបង្ក្រាបលើបាតុករ កម្មករខ្មែរ ។ គួររំលឹកឡើងវិញថា ក្នុងព្រឹត្តិការណ៍រដ្ឋប្រហារទំលាក់នាយករដ្ឋមន្ត្រីទី១ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ និងវាយប្រហារដោយកាំភ្លើងដណ្តើមអំនាចពីគណបក្សហ្វ៊ុនស៊ុនប៉ិច ដោយបង្ហូរឈាម កាលពីថ្ងៃ៥,៦ កក្កដា ១៩៩៧ កន្លងទៅ គឺក្រសួងការពារជាតិក្តី ក្រសួងមហាផ្ទៃក្តី មិនបានសហការណ៍ជាមួយសង្គ្រាមរដ្ឋប្រហារនេះទេ គឺមានតែក្រុមជនបាតដៃទី៣និងបក្សពួកជនមានអំណាចមួយក្តាប់តូចប៉ុណ្ណោះទេជាអ្នកធ្វើឲខ្មែររងគ្រោះជាបន្តបន្ទាប់ ។ គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីHun Sen មានប្រសាសន៍ថា គ្មានបរទេសណាស្រលាញ់ខ្មែរជាងខ្មែរទេ ! ដូចនេះបងប្អូនកងទ័ពប្រដាប់អាវុធក៏ជាខ្មែរស្រលាញ់ខ្មែរគឺយកកាំភ្លើងទៅការពារជាតិ ការពារប្រជាជន មិនមែនការពារបក្សពួកបុគ្គលមានអំណាចណាម្នាក់ទេ ហើយក៏មិនយកកាំភ្លើងទៅបាញ់សម្លាប់ខ្មែរតែមួយខ្មែរដូចគ្នាដែរ ៕

YouTube Video

Buddhism for Social ( Peace,Freedom,Human Rights,Justice )

No comments:

Post a Comment