ប្រធានសហគមន៍ការពារព្រៃឈើនៅអារ៉ែង លោក វ៉ែន វ៉ន ត្រូវបានមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ២នាក់ប្តឹងចោទពីបទ កសាងទីស្នាក់ការសហគមន៍ការពារព្រៃឈើនិងទេសចរណ៍សហគមន៍ព្រៃឈើដោយមិនមានច្បាប់អនុញ្ញាតិ ។ តុលាការសាលាដំបូងខេត្តកោះកុងនិងកោះហៅលោក វ៉ែន វ៉ន ប្រធានសហគមន៍ឲចូលបំភ្លឺនៅថ្ងៃទី10ខែមិនាឆ្នាំ2015វេលាម៉ោង២រសៀលខាងមុខនេះ ។ គួរបញ្ជាក់ថា តាមច្បាប់ព្រៃឈើមាត្រា២៤ជំពូក៧បានចែងថា ប្រជាសហគមន៍ដែលរស់នៅក្បែរព្រៃការពារ អាចដកហូតផលនិងអនុផលព្រៃឈើបានដោយមិនចាំបាច់មានលិខិតអនុញ្ញាតិទេដើម្បីផលប្រយោជន៍សាធារណ: លើកលែងតែធ្វើអាជីវកម្មដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ។ តាមច្បាប់រដ្ឋធម្មនុញ្ញ មាត្រា៣៤,៣៥ ប្រជាពលរដ្ឋខ្មែរទាំង២ភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម ដូចជាការ ការពារព្រៃឈើ សេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌ជាដើម ចុះហេតុអីបានជាមេព្រៃខណ្ឌរដ្ឋបាលព្រៃឈើទៅប្តឹងអ្នកការពារព្រៃឈើ ទៅវិញ ? ឬមួយក៏មន្ត្រីរដ្ឋបាលព្រៃឈើខ្លាចបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួន ប៉ះពាល់ការងារពុករលួយរកស៊ីឈើជាមួយឈ្មួញលែងកើតទើបខ្លួនខ្លាចសហគមន៍ការពារព្រៃឈើហើយចង់កំចាត់ប្រធានសហគមន៍ការពារព្រៃឈើចោលដូច្នេះ ៕ តុលាការនៅតែជាឧបករណ៍ប្រើប្រាស់ដើម្បីគំរាមកំហែងចោទចាប់សកម្មជន.....ដដែល ៕ 28,02,2015


Buddhism for Social ( Peace,Freedom,Human Rights,Justice )
No comments:
Post a Comment