Wednesday, February 25, 2015

ហ៊ុន សែន គំរាមវាយកំទេចតំបន់អារ៉ែងដោយគ្រាប់កាំជ្រួចBM21

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរដែលពូកែខាងបាញ់កាំភ្លើងបានគំរាមប្រើមីស៊ីល កាំជ្រួចBM21វាយកំទេចតំបន់អារ៉ែងដោយចោទថាបើហ៊ានបង្កើតតំបន់អបគមន៍
************************
ការថ្លែងបែបហឹង្សារបស់លោក ហ៊ុន សែន និងការប្រមាថមើលងាយជីវិតមនុស្សសត្វគឺនាំឲបាត់បង់សីលធម៌ គុណធម៌ ព្រហ្មវិហារធម៌និងភាពជាមេដឹកនាំល្អហើយនាំឲបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋ ៕
មន្ត្រីសង្គមស៊ីវិលនៅថ្ងៃពុធនេះ រិះគន់វោហាសាស្ត្ររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ករណីព្រមានប្រើកាំជ្រួចហ្វូងបាញ់ចូលទៅតំបន់អារ៉ែង ខេត្តកោះកុង ថាជាការបញ្ចេញមតិទាំងកំហឹង និងហិង្សា។
ការរិះគន់នេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីទិវាជាតិទីក្រុងស្អាត កាលពីថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ម្សិលមិញថានឹងប្រើកាំភ្លើងធុនធ្ងន់បាញ់ចូលទៅតំបន់អារ៉ែង ប្រសិនបើមានបុគ្គលណាមួយយកទីតាំងនោះធ្វើជាតំបន់អបគមន៍ ។ លោកមានប្រសាសន៍ថា «បើចង់បង្កើតអបគមន៍សូមអញ្ជើញ ដាក់ BM21 ឥឡូវទាន់មានធុនថ្មីៗផង យ៉ាប់ពេកហ្មង តែគេមិនចោទដល់ថ្នាក់ប៉ុណ្ណឹង ប៉ុន្តែដល់ពេលថា្នក់ហ៊ាន គេគ្រាន់តែទៅសិក្សាពិនិត្យមើល ហ៊ានចាប់គេដែរ» ។

YouTube Video

Buddhism for Social ( Peace,Freedom,Human Rights,Justice )

No comments:

Post a Comment