Wednesday, February 25, 2015

ហ៊ុន សែន គំរាមប្រើកាំជ្រួចហ្វូងBM-21កំទេចប្រជាសហគមន៍តំបន់អារ៉ែង

ការថ្លែងបែបហឹង្សារបស់អ្នកដឹកនាំនិងការប្រមាថមើលងាយជីវិតមនុស្សសត្វគឺនាំឲបាត់បង់សីលធម៌ គុណធម៌ ព្រហ្មវិហារធម៌ ភាពជាអ្នកដឹកនាំល្អ ។
******************VOD
មន្ត្រី​សង្គម​ស៊ីវិល​នៅ​ថ្ងៃ​ពុធ​នេះ រិះគន់​វោហា​សាស្ត្រ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ករណី​ព្រមាន​ប្រើ​កាំជ្រួច​ហ្វូង​បាញ់​ចូល​ទៅ​តំបន់​អា​រ៉ែ​ង ខេត្ត​កោះកុង ថា​ជា​ការបញ្ចេញមតិ​ទាំង​កំហឹង និង​ហិង្សា។
ការរិះគន់​នេះ​ធ្វើឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន មានប្រសាសន៍​នៅក្នុង​ពិធី​ទិវា​ជាតិ​ទីក្រុង​ស្អាត កាលពី​ថ្ងៃ​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ម្សិលមិញថា​នឹង​ប្រើ​កាំភ្លើង​ធុន​ធ្ងន់​បាញ់​ចូល​ទៅ​តំបន់​អា​រ៉ែ​ង ប្រសិនបើ​មាន​បុគ្គល​ណាមួយ​យក​ទីតាំង​នោះ​ធ្វើជា​តំបន់អបគមន៍ ។ លោក​មានប្រសាសន៍ថា «​បើ​ចង់​បង្កើត​អបគមន៍​សូម​អញ្ជើញ ដាក់ BM21 ឥឡូវ​ទាន់​មាន​ធុន​ថ្មីៗ​ផង យ៉ាប់​ពេក​ហ្ម​ង តែ​គេ​មិន​ចោទ​ដល់​ថ្នាក់​ប៉ុណ្ណឹង ប៉ុន្តែ​ដល់​ពេល​ថា្នក់​ហ៊ាន គេ​គ្រាន់តែ​ទៅ​សិក្សា​ពិនិត្យមើល ហ៊ាន​ចាប់​គេ​ដែរ​» ។​
នាយក​ប្រតិបត្តិ​របស់​អង្គការ​ ឃ្លាំមើល​ការបោះឆ្នោត​មួយ​ហៅ​កាត់​ថា​ខុម​ហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​សម​ព្រមាន​ប្រើ​កាំជ្រួច​ហ្វូង​បាញ់​ចូល​តំបន់​អា​រ៉ែ​ង នោះទេ ព្រោះ​វា​មិន​សមាមាត្រ​ជាមួយ​កម្លាំង​ប្រជា​សហគមន៍ និង​សមាគម​ទេ ដោយសារ​តែ​អ្នក​ទាំងនោះ​មានបំណង​ការពារ​ធនធាន​ធម្មជាតិ ដោយ​មិន​មាន​អាវុធ​នោះ​ឡើយ ។ លោក​បញ្ជាក់ថា លោក ហ៊ុន សែន គួរ​ផ្លាស់ប្តូរ​ការបញ្ចេញមតិ​ហិង្សា​បែប​នេះ បើ​ពុំ​ដូច្នោះ​ទេ​នឹង​បាត់បង់​ប្រជាប្រិយភាព​របស់​ខ្លួន ។ លោក​ថា «​ ការបញ្ចេញ​មតិ​ណា​ដែល​អត់​សមាមាត្រ នៅក្នុង​សម័យ​បច្ចុប្បន្ន​នេះ មិន​ទទួលបាន​ការគាំទ្រ មិនមែន​ដូច​ពី​ដើម​ទេ ។ ពី​ដើម​ឧបមា​ថា​យើង​ឃើញ​ខ្មែរក្រហម នៅ​ឯ​ណោះ​មាន​អាវុធ​តតាំង​ហើយ​យើង​ប្រកាស​រៀបចំ​ទ័ព រៀបចំ​មី​ស៊ី​ល​ទៅ​តទល់​ជាមួយ​ខ្មែរក្រហម ប្រហែល​មាន​ប្រជាពលរដ្ឋ​គេ​គាំទ្រ ហើយ​គេ​គិតថា ត្រូវតែ​តទល់​ជាមួយ​ពួក​ប្រើ​អំពើហិង្សា ។ ប៉ុន្តែ​ដល់​ពេល​ឥឡូវ សម័យ​ទំនើប​នេះ នៅពេលដែល​ប្រជាពលរដ្ឋ​អត់​មាន​អាវុធ យើង​ថា​រឿង​អស់ហ្នឹង​មិន​ទទួលបាន​ការគាំទ្រ និង​ឲ្យ​តម្លៃ​ទេ​» ។​
​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​លោក សុខ ទូច យល់ថា​លោក ហ៊ុន សែន ទំនងជា​ប្រើ​សំដី​ជ្រុល​ដោយសារ​ខឹង​នឹង​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​ កន្លងទៅ ដែល​មាន​បំណង​រារាំង​អ្នកជំនាញ​មិន​ឲ្យ​សិក្សា​តំបន់​អា​រ៉ែ​ង​នោះ ។ លោក​ថានៅ​អា​រ៉ែ​ង​មិន​មាន​តំបន់​សេដ្ឋកិច្ច​ត្រូវ​ទៅ​បង្កើត​តំបន់អបគមន៍​ នោះទេ​។ លោក សុខ ទូច បញ្ជាក់​ថា​អ្នកនយោបាយ​តែងតែ​ប្រើ​សម្តីធ្ងន់ៗ​បែបនេះ ចំពោះ​ការអនុវត្ត​ជាក់ស្តែង​គេ​មិន​ដែល​យក​កម្លាំង​ដោះស្រាយ​បញ្ហា​ទេ ជាពិសេស​ករណី​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​លោក​អា​ឡិច គេ​ប្រើ​ច្បាប់​ទៅ​អនុវត្ត ។ លោក​ថា «​ការប្រើ​វោហា​ស័ព្ទ ជានិច្ច​ជា​កាល​ថ្នាក់ដឹកនាំ​គាត់​ច្រើន​ប្រើ​វោហា​ស័ព្ទ​បែប​ហ្នឹង ប៉ុន្តែ​វោហា​ស័ព្ទ​បែប​ហ្នឹង​វា​ធ្វើឲ្យ​សារព័ត៌មាន ​ឬ​អ្នកន​យោបា​យ​ដៃគូ​ប្រើប្រាស់​ទៅ​ជា​រលក​នៃ​នយោបាយ ។ ខ្ញុំ​យល់​ថា​ជានិច្ច​ជា​កាល​មិន​ដល់​ថ្នាក់​ហ្នឹង​ទេ តែងតែ​យក​បញ្ហា​មក​ដោះស្រាយ ហើយ​យើង​ឃើញថា ដូច​លោក​អា​ឡិច គឺ​ឃើញថា យើង​ប្រើ​ប្រព័ន្ធ​ច្បាប់​ទាំងអស់ អត់​មាន​បាន​ប្រើ​អំពើហិង្សា ដូច​អី​ដែល​បាន​ប្រើប្រាស់​វោហា​ស័ព្ទ​ហ្នឹង​ទេ​» ។​
សូមជម្រាបថា ការព្រមាន​របស់​លោក ហ៊ុន សែន ធ្វើឡើង​បន្ទាប់​ពី​អាជ្ញាធរ​របស់​លោក បាន​ចាប់​បណ្តេញ​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​សមាគម​ឈ្មោះ មាតា​ធម្មជាតិ លោក អា​ឡិច ដែល​ជា​ជនជាតិ​អេ​ស្ប៉ាញ​ចេញពី​កម្ពុជាទៅ​ប្រទេស​របស់​ខ្លួន​វិញ​ដោយ​បង្ខំ កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ដោយសារ​ទិដ្ឋាការ​របស់​លោក​អា​ឡិចផុតកំណត់​នៅ​ថ្ងៃទី​២០ ខែ​កុម្ភៈ ៕

YouTube Video


Buddhism for Social ( Peace,Freedom,Human Rights,Justice )

No comments:

Post a Comment