ឯកសារសត្វ ! សត្វដំរី ជ្រូកព្រៃ ស្វា ជាដើម បាននាំគ្នាទៅស៊ីផ្លែឈើមួយប្រភេទដែលមានឱជារសឆ្ងាញ់ប៉ុន្តែផ្លែឈើនោះមានជាតិស្រវឹងវង្វេងវង្វាន់ភាន់ស្មារតី បានធ្វើឲសត្វទាំងអស់ហ្នឹង ដើរដួលដេកត្រឡប់ត្រឡិន គួរឲអស់សំណើច ! អស់រយ:ពេល២៤ម៉ោងទើបសត្វទាំងនោះស្វាងស្រវឹងហើយប្រឹងដើរត្រង់ផ្លូវឡើងវិញ ។ រូបភាពនេះ បញ្ជាក់ឲឃើញថា ការប្រើគ្រឿងញៀនផឹកគ្រឿងស្រវឹងនាំឲគ្រោះថ្នាក់ ដល់អាយុជីវិត ខូចសុខភាព បំផ្លាញប្រាជ្ញាស្មារតីនិងជាហេតុនាំឲវិនាស ដូចជាសត្វទាំងអស់ហ្នឹងពេលដែលស្រវឹង បើមានសត្រូវណាដូចជាក្រពើរ ខ្លា ជាដើមមកចាប់ស៊ីគឺសត្វទាំងនោះស្លាប់ទាំងអស់ព្រោះតែស្រវឹងគ្មានកំលាំងការពារខ្លួន ចំណែកមនុស្សយើងក៏ដូចគ្នា ពេលស្រវឹងហើយគឺវង្វេងស្មារតី នាំឲមានទុក្ខភ័យគ្រោះថ្នាក់ខុសច្បាប់សព្វបែបយ៉ាងដូចជា អំពើហឹង្សាក្នុងគ្រួសារ ក្នុងសង្គម ចាប់រំលោភ គ្រោះថ្នាក់ចរាចរណ៍ ឃាតកម្ម ចោរកម្ម ជាដើម ៕ ស្រលាញ់ជីវិតខ្លួន ស្រលាញ់ជីវិតអ្នកដទៃ សូមកុំពិសារគ្រឿងស្រវឹង ! ហើយបើកបរ !
Buddhism for Social ( Peace,Freedom,Human Rights,Justice )
ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment