Sunday, February 22, 2015

ហ៊ុន សែន គាំទ្រអាជ្ញាធរបណ្តេញ លោក អាឡិច ចេញពីកម្ពុជា

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរកាន់អំណាចតែម្នាក់ឯងជាង៣០ឆ្នាំ បានមានប្រតិកម្មរឿង អាឡិច នៅថ្ងៃ២៣ខែកុម្ភ:២០១៥នេះថា តើចង់ចេញ ហើយ ចូលវិញ ឬ ចង់ចេញរហូត ឬចង់ឲរដ្ឋាភិបាលបណ្តេញចេញដើម្បីឲមានឈ្មោះក្នុងបញ្ជីរស្បែកខ្មៅកម្ពុជា ។លោក ហ៊ុន សែន ក៏បានរិះគន់អង្គការសង្គមស៊ីវិល គណបក្សសង្គ្រោះជាតិ ផងដែរថាបានរំខានដល់ព្រះមហាក្សត្ររឿងស្នើរសុំព្រះរាជអន្តរាគមន៍រឿង អាឡិច ៕ នៅក្នុងប្រទេសកម្ពុជា ត្រូវបានមជ្ឈដ្ឋានជាតិអន្តរជាតុមើលឃើញថា អំណាចគឺស្ថិតនៅលើមាត់និងកណ្តាប់ដៃនាយករដ្ឋមន្ត្រី ហ៊ុន សែន បើគាត់ចង់ធ្វើអីហើយ សូម្បីតែស្តេចក៏គ្មានហ៊ានក្អកកណ្តាស់ដែរ ដូចជាករណីបណ្តេញជនបរទេសកន្លងមកនិងពេលនេះអញ្ចឹង បើចោទប្រកាន់ថា អង្គការសង្គម ស៊ីវិល គណបក្សប្រឆាំង រំខានព្រះមហាក្សត្រនោះ ដូចជា មិនត្រឹមត្រូវទេ ព្រោះការងារព្រះមហាក្សត្រគឺជាស្ថាប័នដែលធានាការពារនូវឯករាជ្យភាព អព្យាក្រិត្យភាពនិងយុត្តិធម៌ផងដែរ ដូចនេះ អ្នកដែលរំខានព្រះមហាក្សត្រជាងគេ គឺរដ្ឋាភិបាលCPPដែលមួយថ្ងៃៗឃើញតែស្នើរសុំឲព្រះមហាក្សត្របោះត្រាតែងតាំង ទីប្រឹក្សា ឧកញ៉ា បុគ្គលនេះ បុគ្គលនោះជាដើម ។ សូមរំឭកផងដែរថា តាំងពី ឆ្នាំ១៩៩៣ មក រាជរដ្ឋាភិបាលកម្ពុជាបានបណ្ដេញអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិមួយចំនួនចេញពីប្រទេសកម្ពុជា ដូចជាលោក ថូម៉ាស ដែលជាជនជាតិស៊ុយអែត លោក Michael Kirby ជាជនជាតិអូស្ត្រាលី លោក ភីធឺ ឡឺប្រេច លោក យ៉ាស់ហ៍ហ្កាយ ជនជាតិកេនយ៉ា លោក ប្រែត អាដាម អ្នកឃ្លាំមើលសិទ្ធិមនុស្សអង្គការសហប្រជាជាតិ Human Right Watch និងអង្គការក្លូប៊លវីណេស និងជាចុងក្រោយនេះគឺរឿងអីដែលលោក ហ៊ុន សែន មិនហ៊ានដេញលោក អេឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ចេញពីកម្ពុជា ហើយទុកតែយួន ចិន បង្ហិនព្រៃឈើរ៉ែខ្មែរបានហើយ ៕
http://vodhotnews.com/27567
-------------------
http://vayofm.com/default.php?option=temporary&textid=56955



Buddhism for Social ( Peace,Freedom,Human Rights,Justice )

No comments:

Post a Comment