សូមស្តាប់ ! អាឡិច សកម្ម
ជនបរិដ្ឋាន និយាយអំពីច្បាប់ចូលសញ្ជាតិខ្មែរនិងអំពើពុករលួយ ភាពអយុត្តិធម៌ ការរើសអើង ការប្រកាន់ពូជន៍សាសន៍ ។ រូបគាត់រស់នៅស្រុកខ្មែរជាង១២ឆ្នាំ ស្គាល់វប្បធម៌ខ្មែរ ចេះនិយាយភាសារខ្មែរច្បាស់ មិនដែលមានទោសជាប់គុក បានជួយការពារព្រៃឈើឲខ្មែរ ជួយបង្រៀនភាសារបរទេសដល់កូនខ្មែរ បានជួយការងារសង្គមនិងមនុស្សធម៌ជាច្រើន តាមច្បាប់គឺគាត់ត្រូវបានសញ្ជាតិខ្មែរដោយស្វ័យប្រវត្តិប៉ុន្តែបែជារដ្ឋាភិបាលដែលដឹកនាំដោយCPPមិនផ្តល់ជូនគាត់ទេថែមទាំងដេញគាត់ឲចេញពីកម្ពុជាទៀត វាខុសអំពីជនជាតិ ចិន យួន ជាដើម គេមានលុយ មានបក្សពួក គេនៅស្រុកខ្មែរតែ២ទៅ៣ខែគេបានសញ្ជាតិភ្លាម ។ គួរបញ្ជាក់ថា អាឡិច ធ្លាប់បានស្នើរសុំសញ្ជាតិខ្មែរជាច្រើនដងមកហើយ ប៉ុន្តែនៅតែមិនបានជោគជ័យដោយគាត់បាននិយាយថា គេទារលុយគាត់ជាង៥០០០០ម៉ឺនដុល្លាដើម្បីបានសញ្ជាតិ ប៉ុន្តែគាត់មិនព្រមឲលុយទេ ដោយទីគាត់មិនមានលុយទេ ទី២ វាខុសច្បាប់ ព្រោះជាអំពើពុករលួយ ៕ យើងជាពលរដ្ឋខ្មែរ ជាម្ចាស់អំណាច ម្ចាស់ទឹកដីប្រទេសជាតិ សូមគាំទ្រនិងស្វាគមន៍ លោក អាឡិច Alejandro ជនជាតិអេស្ប៉ាញ ឲរស់នៅស្រុកខ្មែរជារៀងរហូតនិងទទួលបានសញ្ជាតិខ្មែរដោយស្របច្បាប់ជាតិអន្តរជាតិ ៕ Video by Bo Pao
Buddhism for Social ( Peace,Freedom,Human Rights,Justice )
ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
No comments:
Post a Comment