Thursday, February 26, 2015

អាឡិច សម្ភាសន៍មុនពេលចាប់ខ្លួនបញ្ជូនចេញពីកម្ពុជា

លោក អាឡិច សកម្មជនបរិដ្ឋាននិងជាស្ថាបនិកចលនានិងអង្គការមាតាធម្មជាតិផ្តល់បទសម្ភាសន៍ជាមួយThe Phnom Penh Post មុនពេលត្រូវបានអាជ្ញាធររដ្ឋាភិបាលគណបក្សប្រជាជនចាប់ខ្លួនបញ្ជូនចេញពីកម្ពុជាកាលពីថ្ងៃ២៣កុម្ភ:២០១៥កន្លងទៅដោយអមនុស្សធម៌អយុត្តិធម៌ ។ លោក អាឡិច ជនជាតិអេស្ប៉ាញ បានមករស់នៅស្រុកខ្មែរជាង១០ឆ្នាំ ដែលអាចចេះនិយាយភាសារខ្មែរច្បាស់ល្អ និងមានចិត្តស្មោះសស្រលាញ់សម្បត្តិធនធានធម្មជាតិនានា មាន ព្រៃឈើ សត្វព្រៃ ជាដើមនៅកម្ពុជាហើយគាត់បានចូលរួមទុបស្កាត់ការពារសម្បត្តិធម្មជាតិនានានៅតំបន់អារ៉ែងខេត្តកោះកុងយ៉ាងសកម្មអំពីគំរោងសាងសង់ទំនប់វារីអគ្គីសនីរបស់ក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ ដែលនាំឲប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ បាត់បង់ព្រៃឈើ សត្វព្រៃ និងទឹកជ្រោះធម្មជាតិស្ទឹងអារ៉ែង ជាដើម ។ ដោយសារតែសកម្មភាពការពារព្រៃឈើនៅតំបន់អារ៉ែងនេះហើយទើបធ្វើឲរដ្ឋាភិបាលCPPពិសេសនាយករដ្ឋមន្ត្រី ហ៊ុន សែន ខឹងគាត់ ហើយក្រសួងមហាផ្ទៃបានសម្រេចមិនផ្តល់ទិដ្ឋាការជូនគាត់ទេហើយប្រាប់ឲចាកចេញពីកម្ពុជាឲបានមុនថ្ងៃ២០កុម្ភ:២០១៥ ។ ការបណ្តេញសកម្មជនព្រៃឈើចេញពីកម្ពុជានេះគឺជាលើកទី២ហើយបន្ទាប់ពីរដ្ឋាភិបាលCPPបានបណ្តេញអង្គការអន្តរជាតិក្លូបូលវិតណិស ចេញពីកម្ពុជាក្នុងឆ្នាំ២០០៥ ហើយសកម្មជនព្រៃឈើដ៏សកម្មបំផុតម្នាក់ គឺលោក ឈុត វុទ្ធី ត្រូវបានកងកំលាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលCPPបាញ់ស្លាប់កាលពីថ្ងៃ២៦មេសា២០១២កន្លងទៅនៅស្រុកមណ្ឌសីមាខេត្តកោះកុង ក្បែរក្រុមហ៊ុនកាប់ឈើធីមបឺគ្រីននិងក្បែរទំនប់វារីអគ្គីសនីចិននៅទីនោះផងដែរ ៕
http://youtu.be/vGhiZuU8Zl8

YouTube Video

Buddhism for Social ( Peace,Freedom,Human Rights,Justice )

No comments:

Post a Comment