Sunday, February 22, 2015

លោក អាឡិច ត្រូវបានប៉ូលីសចាប់ខ្លួនបញ្ជូនចេញពីកម្ពុជា

Hot News, អាឡិច ត្រូវបានប៉ូលីសចាប់ខ្លួនហើយនៅរសៀលថ្ងៃ២៣ខែកុម្ភ:ឆ្នាំ២០១៥នេះនៅភោជនីយដ្ឋានមួយក្បែរមាត់ទន្លេ ។ Mr Alejandro,environmental activist now Cambodia police has been arrested him at river side put in car 23,02,2015 ៕
ភ្នំពេញៈ សកម្មជនការពារធម្មជាតិក្នុងតំបន់ជាយអារ៉ែង ខេត្តកោះកុងដ៏លេចធ្លោ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយនៅភោជនីយដ្ឋានមាត់ទន្លេ ខាងត្បូងផ្សាររាត្រី តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ នៅម៉ោងប្រមាណ ១ រសៀលថ្ងៃចន្ទនេះ គឺប៉ុន្មានម៉ោង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈ គាំទ្រចំណាត់ការផ្លូវច្បាប់របស់ក្រសួងមហាផ្ទៃ។ នេះបើយោងតាមការបញ្ជាក់ពីអង្គការសិទ្ធិមនុស្ស លីកាដូ។
លោក សុខ សីហា អ្នករត់រ៉ឺម៉ក់ម៉ូតូ ដែលបានឃើញហេតុការណ៍ចាប់ខ្លួននេះផ្ទាល់ភ្នែក បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា លោក អាឡិច ត្រូវបានសមត្ថកិច្ចចម្រុះ មានពាក់ផ្កាយមួយ ផ្កាយពីរ និងមានខ្លះស្លៀកពាក់ស៊ីវិល មកចាប់ខ្លួននៅហាង Fish (ហាង Fish & Co) នៅម៉ោងប្រមាណ ១និង១៥នាទី។
លោកបានបន្តថា «គេរុញលោក អាឡិចចូលក្នុងឡាន Rang Rover និងបានវ៉ៃខ្នោះនៅក្នុងឡាននោះ រួច ក៏បានបើកចេញទៅ»។
បើតាមសម្តីអ្នកឃើញផ្ទាល់ម្នាក់នេះថា មន្ត្រីពាក់ផ្កាយ១លើស្មា (លោកមិនបានស្គាល់ឈ្មោះ) ថា អាឡិចត្រូវចាប់បញ្ជូនទៅក្រសួងមហាផ្ទៃ ចំណែកឯមន្ត្រីប៉ូលិសម្នាក់ទៀតថា អាឡិច បញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍។
គិតមកដល់ថ្ងៃនេះ លោក Alex Gonzalez-Davidson ដែលជាសកម្មជនបរិស្ថានលេចធ្លោម្នាក់ និងជាស្ថាបនិកអង្គការមាតាធម្មជាតិ កំពុងតែរស់នៅក្នុងប្រទេសកម្ពុជា ផ្អែកលើទិដ្ឋាការដែលផុតកំណត់។ ជនជាតិអេស្ប៉ាញ រូបនេះ កំពុងត្រូវបានបង្ខំឲ្យចាកចេញពីប្រទេស បន្ទាប់ពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបដិសេធពាក្យសុំបន្តទិដ្ឋាការរបស់លោក បន្ទាប់ពីមានបណ្តឹងពីអាជ្ញាធរ ខេត្តកោះកុង។
សូមរង់ចាំអានព័ត៌មានពិស្តារ...Phnom Penh Post








Buddhism for Social ( Peace,Freedom,Human Rights,Justice )

No comments:

Post a Comment