Wednesday, February 18, 2015

លោក អាឡិច ប្រកាន់ជំហរមិនចាកចេញពីប្រទេសកម្ពុជាតាមការបង្គាប់បញ្ជាររបស់ក្រសួងមហាផ្ទៃឡើយ

(ភ្នំពេញ)៖ លោក អេឡិចសង់ដ្រូ (Alejandro Gonzalez Davidson) ប្រធានអង្គការមាតាធ​ម្មជាតិ ដែលជាសកម្មជនការពារបរិស្ថាន នៅតំបន់អារ៉ែង បានថ្លែងប្រាប់ FRESH NEWS នៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា លោកនឹងមិនចេញពីប្រទេសកម្ពុជា មួយរយៈតាមការបង្គាប់ជាថ្មី របស់ក្រសួងមហាផ្ទៃនោះទេ។ ការបញ្ជាក់ជំហរនេះបានធ្វើឡើងបន្ទាប់ពី អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានថ្លែងប្រាប់សារព័ត៌មានថា ក្រសួងមហាផ្ទៃ បានសម្រេចជាថ្មី ឱ្យលោកអេឡិចសង់ដ្រូ ចាកចេញពី ប្រទេសកម្ពុជា មួយរយៈដើម្បីឱ្យស្ថានការណ៍ស្ងប់ស្ងាត់ ដោយបន្ទាប់ពីនោះ លោកអេឡិច ក៏អាចស្នើសុំ VISA វិលត្រឡប់ ចូលប្រទេសកម្ពុជាវិញជាធម្មតា ដូចទៅនឹង ជនបរទេសដទៃទៀតដែរ។
លោក អេឡិចសង់ដ្រូ បាននិយាយថា ​​«ខ្ញុំអត់បានធ្វើអ្វីខុស ហើយក៏ខ្ញុំអត់មានប្រព្រឹត្តបទល្មើស ឬក៏បិទបាំងអ្វីមួយ ដែលគួរឱ្យខ្លាច គួរឱ្យគេចពី ប្រទេសកម្ពុជានោះទេ គឺខ្ញុំ(ស្នាក់)នៅដដែលទេ បើសិនជាគេ មាននីតិវិធីណាមួយនោះ ជារឿងរបស់គេ»៕














Buddhism for Social ( Peace,Freedom,Human Rights,Justice )

No comments:

Post a Comment