Wednesday, February 18, 2015

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនិងជាអនុប្រធានទី១រដ្ឋសភាជាតិថ្វាយលិខិតព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍ឲលោក អាឡិច បានទិដ្ឋាការរស់នៅកម្ពុជាបន្ត

លោក កឹម សុខា នៅថ្ងៃ១៨កុម្ភ:២០១៥នេះ បានសរសេរលិខិតទូលថ្វាយព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍ទៅក្រសួងមហាផ្ទៃនិងរាជរដ្ឋាភិបាលឲជួយផ្តល់ទិដ្ឋាការជូនលោក អាឡិច ជនជាតិអេស្ប៉ាញ ដែលជាសកម្មជនបរិដ្ឋានបានសិទ្ធិរស់នៅស្រុកខ្មែរបន្តទៀត ។ គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃបានដាកលឱសានវាទបង្គាប់ឲលោក អាឡិច ចាកចេញពីកម្ពុជាឲបានមុនថ្ងៃ២០កុម្ភ:២០១៥ ការមិនផ្តល់ទិដ្ឋាការបន្តជូនលោក អាឡិច នេះបានបង្កឲមានការតវ៉ាជំទាស់ពីសកម្មជនព្រៃឈើ អង្គការ សមាគម សហគមន៍ ពីព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសដោយចោទប្រកាន់និងរិះគន់ថា វាអយុត្តិធម៌ណាស់ សំរាប់អ្នកការពារព្រៃឈើគេថាចោទថាខុស ច្បាប់អ្នកកាប់បំផ្លាញព្រៃឈើគេថាត្រូវច្បាប់ ទៅវិញ ៕








Buddhism for Social ( Peace,Freedom,Human Rights,Justice )

No comments:

Post a Comment