ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Showing posts with label ភូមិតារាម. Show all posts
Showing posts with label ភូមិតារាម. Show all posts
Monday, September 17, 2018
បញ្ឈប់គម្រោងកសាង #សាលាបុណ្យភូមិ #សាលាឆទាន ថ្មីនៃ #ភូមិភ្នៀត #ភូមិតារាម លើ #ទួលប្រាសាទ #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ត្រឹមប៉ុណ្ណេះ ។ សូមអនុមោទនាបុណ្យ ! ។
សាលាបុណ្យភូមិនេះចាប់ផ្តើមដំណើរការសាងសង់ក្នុងខែមករា កុម្ភៈ ឆ្នាំ ២០១៨ លើដីជ្រុងខាងកើត នៃទួលប្រាសាទដែលជាដីសាធារណៈ សម្រាប់អ្នកភូមិភ្នៀត ភូមិតារាម ប្រើប្រាស់ជាទីកន្លែងគោរពបូជា នាំគ្នាធ្វើបុណ្យភូមិនៅទីនោះជារៀងរាល់ឆ្នាំ ដោយបានចាក់ដី ចាក់គ្រឹះរួចនិងបានបណ្តុះដែកសសរ រួចរាល់រៀបតែនឹងចាក់ថ្មសសរ កសាងឲ្យរួចរាល់ក្នុងរយៈពេលយ៉ាងយូរ១ខែ ក៏ស្រាប់តែខាងសមត្ថកិច្ចអាជ្ញាធរដែនដីចុះទៅហាមឃាត់ឲ្យផ្អាកសិន រង់ចាំខាងថ្នាក់លើគេមកត្រួតពិនិត្យ ។ ថ្ងៃ២១កុម្ភៈ២០១៨ ខាងអាជ្ញាធរអប្សរានិងអាជ្ញាធរបីតិកភ័ណ្ឌរួមនិងអាជ្ញាធរដែនដីបានចុះមកប្រជុំហើយបានសម្រេចឲ្យផ្អាកការសាងសង់ដោយសំណូមពរឲ្យប្រជាពលរដ្ឋដាក់ពាក្យស្នើរសុំច្បាប់ទៅអាជ្ញាធរតាមលំដាប់លំដោយ ។ គណកម្មការបុណ្យភូមិនិងប្រជាពលរដ្ឋក៏បានផ្តិតមេដៃទាំងពីរភូមិគឺភ្នៀតនិងតារាមស្នើរសុំទៅតាមភូមិឃុំជីក្រែងនិងស្រុកជីក្រែង ហើយខាងឃុំបានទទួលពាក្យស្នើរសុំហើយបានបញ្ជូនបន្តទៅសាលាស្រុកជីក្រែងបន្តទៀត តែរហូតមកដល់ថ្ងៃនេះគឺ១៧កញ្ញា២០១៨ គឺច្បាប់ជាប់គាំងត្រឹមសាលាស្រុកជីក្រែង បើទោះជាប្រជាពលរដ្ឋទៅសួរបញ្ជាក់រឿងច្បាប់អនុញ្ញាតិនោះជាច្រើនលើកច្រើនសារហើយក៏ដោយគឺលទ្ធផលនៅតែមិនមានក្តីសង្ឃឹមដដែល ដោយមិនមានការឯកភាពយល់ព្រមឲ្យសាងសង់ទេ ដោយមិនបានបញ្ជាក់ហេតុផលឲ្យច្បាស់លាស់ថាខុសអី ត្រូវអី ក៏អត់មានដែរ ដូច្នេះ ដើម្បី កុំឲ្យខូចដែក ច្រែះដែក និងខាតប្រយោជន៍ជាបុណ្យកុសល ព្រះតេជគុណ លួន សុវ៉ាត ដែលជាអ្នកធានារ៉ាប់រងលើការជួយបច្ច័យកសាង ក៏សម្រេចចិត្តទាំងអស់សង្ឃឹមតែនៅតែញញឹម គឺបញ្ឈប់គម្រោងជួយកសាងសាលាបុណ្យភូមិលើទួលប្រាសាទត្រឹមប៉ុណ្ណឹងហើយកាត់ដែកសសរយកមកទុកក្នុងវត្តស្លែង ដើម្បីចាត់ចែងកសាងសាលាបុណ្យក្នុងវត្តជាបន្តទៅទៀត ។ ១៧កញ្ញា២០១៨
"Non-Violence Overcome All Obstacles"
Friday, February 23, 2018
ព្រះសង្ឃវត្តស្លែងនិងប្រជាពលរដ្ឋភូមិភ្នៀតភូមិតារាមបោសសំអាតទីធ្លាទួលប្រាសាទដើម្បីធ្វើបុណ្យភូមិ
ព្រះសង្ឃវត្តស្លែងនិងប្រជាពលរដ្ឋភូមិភ្នៀត ភូមិតារាម ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប នាំគ្នាបោសសំអាតរៀបចំទីធ្លាដីនៅលើទួលប្រាសាទ ដើម្បីត្រៀមរៀបចំបុណ្យភូមិ ចូលរោងថ្ងៃអាទិត្យទី២៥ខែកុម្ភៈឆ្នាំ២០១៨និងឆ្លងបុណ្យថ្ងៃច័ន្ទទី២៦ ។ បញ្ជាក់រាត្រីថ្ងៃអាទិត្យមានសិល្បៈល្ខោនបាសាក់ស្រុកប្រាសាទបាគងខេត្តសៀមរាបលេងកំដរបុណ្យផងដែរ ! ។ 23/2/2018
"Non-Violence Overcome All Obstacles"
Wednesday, February 21, 2018
សមត្ថកិច្ចអាជ្ញាធរអប្សរាចុះទៅប្រជុំផ្អាកការសាងសង់សាលាបុណ្យភូមិភ្នៀតភូមិតារាម
ដំណើរការកសាងសាលាឆទាន សាលាបុណ្យភូមិភ្នៀត ភូមិតារាម ក្បែរទួលប្រាសាទជ្រុងខាងកើត ស្ថិតនៅក្នុងឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានតំណាងមន្ត្រីអាជ្ញាធរអប្សរានិង អាជ្ញាធរបីតិកភ័ណ្ឌ ចុះមកប្រជុំស្នើរសុំឲ្យព្រះសង្ឃនិងប្រជាពលរដ្ឋផ្អាកការសាងសង់សិន រង់ចាំការសម្រេចអនុញ្ញាតិនិងស្នើរច្បាប់ពីអាជ្ញាធរអប្សរានិងអាជ្ញាធរពាក់ព័ន្ធដោយហេតុផលថា ប៉ះពាល់ចំណីដីទួលប្រាសាទ នាព្រឹកថ្ងៃ ២១កុម្ភៈ២០១៨ ។ ប្រជាពលរដ្ឋទាំងពីរភូមិមានភូមិភ្នៀត ភូមិតារាម តែងតែប្រារព្ធពិធីបុណ្យភូមិទៅតាមប្រពៃណីជាតិក៏ដូចជាសាសនាជា រៀងរាល់ឆ្នាំនៅលើដីទួលប្រាសាទនោះជាយូរឆ្នាំកន្លងមកហើយ ហើយប្រជាពលរដ្ឋបានរៃអង្គាសប្រាក់គ្នាក្នុងភូមិបានបន្តិចបន្តួចក៏ឯកភាពគ្នាកសាងសាលាបុណ្យភូមិ១ខ្នងពីឈើប្រក់ក្បឿងនិងខ្ទមអ្នកតាកសាងពីថ្មចាប់តាំងពីឆ្នាំ២០១០កន្លងមកនៅលើដីទួលប្រាសាទប៉ែកខាងលិចជាប់និងស្នាមរណ្តៅដីជម្រៅប្រហែលជិត១០ម៉ែត្រដែលត្រូវបានជនទុច្ចរិតកាប់គាស់បំផ្លាញយករូបចម្លាក់ក្បាលអ្នកតាទៅលក់ក្រោយឆ្នាំ១៩៨០ធ្វើឲ្យថ្មនិងតួប្រាសាទបាត់បង់ខ្ទេចខ្ទីទាំងស្រុង ហើយព្រះសង្ឃនិងប្រជាពលរដ្ឋក៏ដើររើសថ្មនៅរាត់រាយតាមវាលស្រែមកថែរក្សាទុកនៅលើទួលវិញគឺទុកនៅក្នុងខ្ទមអ្នកតាខ្លះនិងលើសាលាបុណ្យខ្លះនិងក្រោមដើមកកោះខ្លះ ប្រហែលជាជិត២០ដុំសរុបទាំងអស់ ។ ក្នុងឆ្នាំ២០១៨ ចាប់ពីខែមករាមកដល់ខែកុម្ភះនេះ ព្រះតេជគុណ លួន សុវ៉ាត ជាព្រះសង្ឃសកម្មក្នុងការងារសង្គមជាតិ ដែលព្រះអង្គមានកំណើតនៅភូមិភ្នៀតក្បែរទួលប្រាសាទនោះដែរនិងបានបួសរៀននៅវត្តស្លែង ព្រះអង្គបានខ្នះខ្នែងស្វែងរកជំនួយមនុស្សធម៌ និងបច្ច័យបុណ្យខ្មែរជួយខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីមកជួយកសាងអភិវឌ្ឈន៍ភូមិកំណើត ទឹកដីកំណើតដែលជាអ្នកមានគុណបានផ្តល់ទឹកដីព្រៃព្រឹក្សានិងផ្តល់កំណើតឲ្យបានរស់រានមានជីវិតតរៀងមក ដោយការដឹងគុណ តបគុណ ដូច្នេះហើយ ទើបដំណើរការកសាងសមិទ្ធិផលផ្សេងៗក៏ចាប់ផ្តើមកសាងរីកដុះដាលជាបន្តបន្ទាប់ក្នុងភូមិភ្នៀតភូមិតារាមនេះ ដូចជា កសាងផ្លូវថ្នល់ សាលារៀន អណ្តូងស្រះទឹក បន្គន់អនាម័យបន្ទប់ទឹក កសាងផ្ទះជូនគ្រួសារក្រីក្រ និងផ្តល់ជំនួយមនុស្សធម៌ផ្សេងៗជាដើម ដែលទទួលបានការគោរពស្រលាញ់រាប់អានសប្បាយរីករាយពី ប្រជាពលរដ្ឋស្ទើរមួយរយភាគរយ ។ ព្រះតេជគុណ លួន សុវ៉ាត ដោយមើលឃើញពីទុក្ខលំបាកវេទនារបស់ប្រជាពលរដ្ឋក្នុងភូមិភ្នៀត ភូមិតារាម ដែលមិនមានផ្លូវធ្វើដំណើរទៅធ្វើបុណ្យភូមិរួមគ្នានៅលើទួលប្រាសាទនិងដោយការស្នើរសុំពីគណកម្មការបុណ្យភូមិនិងពីប្រជាពលរដ្ឋក្នុងភូមិឲ្យជួយកសាងផ្លូវកាត់ក្បែរទួលប្រាសាទប៉ែកខាងកើតប្រវែងប្រហែលជិត១គីឡូម៉ែត្រ និងកសាងស្រះទឹកក្បែរទួល កសាងបង្គន់អនាម័យនិងបន្ទប់ទឹក២ ព្រះអង្គក៏យល់ព្រមតាមសំណើររបស់គណកម្មការចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋទាំងពីរភូមិ បន្ទាប់ពីកសាងសមិទ្ធិផលថ្នល់ចាក់ដីសនិងដីក្រួសក្រហមរួចហើយ ទឹកដីនៃទួលប្រាសាទបានកែរប្រែពីទួលស្ងាត់ជ្រងំ ទួលជុះអាចម៍ ទួលកប់ខ្មោច មកជាដីទួលគួរជាទីគោរពបូជា សប្បាយរីករាយ ហាក់ដូចជាតំបន់ រមណីយដ្ឋាន ប្រចាំភូមិទាំងពីរ ដែលមានសិស្សសាលាជិះកង់ឆ្លងកាត់ទៅរៀនយ៉ាងច្រើនកុះករ សប្បាយត្រេកអរនិងផ្លូវថ្មី ទួលប្រាសាទកែរប្រែមុខមាត់ថ្មី ។ ទន្ទឹមគ្នានិងសមិទ្ធិផលផ្សេងៗបានកសាងរួចរាល់ដោយធម៌សាមគ្គីខ្មែរជួយខ្មែរគ្រប់ទិសទី សាលាបុណ្យភូមិថ្មីក៏ចាប់ផ្តើមកសាងបន្ត ពីថ្ម ឥដ្ឋ ដែក ស៊ីម៉ង ជាដើម ទទឹង៩ម៉ែត្រ បណ្តោយ១៣ម៉ែត្រ ដោយគម្រោងសាងសង់គឺ មានបិទការ៉ូ និងមិនមានជញ្ជាំងទេ ដោយកសាងលើដីចំណីទួលប្រាសាទជ្រុងប៉ែកខាងកើត ជាប់និងផ្លូវថ្មី ជាប់និងមាត់ស្រះនិងបង្គន់អនាម័យនិងបន្ទប់ទឹកសាធារណះ ដែលទើបកសាងរួច ដោយត្រូវចាក់ដីបំពេញបន្ថែមអស់រាប់រយឡាន ឲ្យដីស្មើរល្អកំពស់ស្មើរទៅនិងដីចាស់លើទួលប្រាសាទគឺអភិវឌ្ឈន៍ផង អភិរក្សផង ហើយក៏ចាប់ផ្តើមដំណើរការជីកគ្រឹះដាក់ថ្មដាក់ដែករៀបឥដ្ឋចាក់ក្រវាត់ចេញពីក្នុងដីមកទើបនិងបានផុតពីដី រៀបដែកចាក់សសបណ្តុះឡើងលើ មិនទាន់ទាំងបានចាក់ផង ក៏ត្រូវបានខាងប៉ូលីសឃុំជីក្រែងមកប្រាប់នៅព្រឹកថ្ងៃទី២០ខែកុម្ភះ២០១៨ថា ឲ្យជាងផ្អាកការសាងសង់សិន រងចាំថ្នាក់លើគឺអាជ្ញាធរអប្សរាគេនិងមកមើលនៅថ្ងៃ២១ខែឆ្នាំដដែល ជាងក៏ផ្អាកការសាងសង់ ។ ព្រឹកថ្ងៃ២១ខែកុម្ភះឆ្នាំ២០១៨ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីក្នុងភូមិក៏នាំគ្នាទៅជួបជុំគ្នាលើទួលប្រាសាទដើម្បីស្តាប់ការសម្រេចពីអាជ្ញាធរអប្សរា ថាតើប្រជាពលរដ្ឋភូមិភ្នៀត ភូមិតារាម អាចមានសំណាងល្អ ឬ សំណាងអាក្រក់ ដោយភ័យផង អរផង ថានិងបានសាលាបុណ្យថ្មល្អថ្មីឬអត់ ? ។ ជាលទ្ធផល គឺ សប្បាយក្លាយជាទុក្ខ ដោយខាងតំណាងមន្ត្រីអាជ្ញាធរអប្សរានិងមន្ត្រីអាជ្ញាធរបីតិកភ័ណ្ឌបានមកដល់ដូចការសន្យាហើយបានបើកកិច្ចប្រជុំប្រកាសប្រាប់ព្រះសង្ឃនិងប្រជាពលរដ្ឋថា សាងសង់សាលាបុណ្យភូមិខុសបច្ចេកទេសប៉ះពាល់លើដីចំណីទួលប្រាសាទ ដូច្នេះត្រូវផ្អាកសិនហើយឲ្យគណកម្មការបុណ្យនិងប្រជាពលរដ្ឋដាក់ពាក់ស្នើរសុំកសាងសាលាបុណ្យភូមិទៅអាជ្ញាធរអប្សរាក្តី អាជ្ញាធរពាក់ព័ន្ធក្តី តាមរយះភូមិឃុំស្រុកខេត្ត ។ ព្រះសង្ឃនិងប្រជាពលរដ្ឋនៅភូមិភ្នៀត ភូមិតារាម នៅតែមានសេចក្តីសង្ឃឹមញញឹមជឿជាក់ទុកចិត្តថា សាលាបុណ្យភូមិថ្មីនិងអាចកសាងបន្តឲ្យរួចជាស្ថាពរក្នុងពេលខាងមុខ ដើម្បីបានជាផលប្រយោជន៍រួម សម្រាប់ប្រើប្រាស់បុណ្យភូមិផង ជាសាលាឆទាន សាលាសំណាក់សាធារណះផង ដោយព្រះសង្ឃនិងប្រជាពលរដ្ឋសង្ឃឹមថា មន្ត្រីអាជ្ញាធរអប្សរាក្តី មន្ត្រីអាជ្ញាធរពាក់ព័ន្ធក្តី និងមានចិត្តជាបុណ្យ មានសទ្ធាជ្រះថ្លា បើមិនបានចូលរួមជាថវិកា យ៉ាងហោចណាស់ក៏ចូលរួមអនុមោទនាអនុញ្ញាតិច្បាប់ដោយប្រើតែប៊ីចនិងក្រដាសក៏បានបុណ្យដោយការឲ្យទានរក្សាសីលចំរើនមេត្តាភាវនា ហើយអនុញ្ញាតិឲ្យព្រះសង្ឃនិងប្រជាពលរដ្ឋកសាងបន្តឲ្យចប់ចុងចប់ដើម ជាស្ថាពរ ជាក់ជាមិនខាន ។
"Non-Violence Overcome All Obstacles"
Tuesday, February 20, 2018
ដំណើរការចាក់ដីក្រួសក្រហមកសាងផ្លូវខ្មែរជួយខ្មែរនៅភូមិភ្នៀតភូមិតារាម
ដំណើរការចាក់ដីក្រួសក្រហមកសាងផ្លូវថ្នល់#ខ្មែរជួយខ្មែរ នៅ #ភូមិភ្នៀត #ភូមិតារាម #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៨ ។ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលបានឧបត្ថម្ភគាំទ្រនិងចូលបុណ្យជាហូរហែរកន្លងមកតាមរយៈព្រះតេជគុណ លួន សុវ៉ាត LUON SOVATH Tel.012 83 83 22 ជារៀងរហូតតរៀងមក ! ។
"Non-Violence Overcome All Obstacles"
Saturday, February 17, 2018
ព្រះតេជគុណ លួន សុវ៉ាត អំពាវនាវនិងបិណ្ឌបាត្រថវិកាជួយកសាងផ្ទះខ្ទមខ្មែរជួយខ្មែរជូនបងជីដូន១
អាត្មាភាព លួន សុវ៉ាត សូមអំពាវនាវនិងបិណ្ឌបាត្រសទ្ធាជ្រះថ្លាញាតិញោម ជនរួមជាតិខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ចូលរួមជួយធ្វើបុណ្យ #ខ្មែរជួយខ្មែរ ជួយកសាងខ្ទមផ្ទះ១ខ្នង ជូនលោកបង អន្ទិត ផាត អាយុ៤៨ឆ្នាំគ្មានប្រពន្ធកូនទេ ដែលត្រូវជាបងជីដូនមួយបង្កើត ព្រះភិក្ខុ លួន សុវ៉ាត ដែលក្រីក្រខ្វះខាតមិនមានផ្ទះរស់នៅទេ គឺរស់នៅលើដីស្រែក្បែរទួលរុន ក្នុងខ្ទមតូច១ជាច្រើនឆ្នាំមកហើយ ដែលស្ថិតនៅក្បែរភូមិភ្នៀត ភូមិតារាម ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។ ទំនាក់ទំនងចូលបុណ្យតាមរយៈព្រះភិក្ខុ លួន សុវ៉ាត Tel.012 83 83 22
"Non-Violence Overcome All Obstacles"
Saturday, February 10, 2018
ធ្វើបុណ្យចែកទានដល់ជនពិការក្រីក្រនិងចាស់ជរាលើទួលប្រាសាទភូមិភ្នៀតភូមិតារាម
ព្រះតេជគុណ លួន សុវ៉ាត នាំយកជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ជាសទ្ធាពុទ្ធបរិស័ទជនរួមជាតិខ្មែរអាមេរីកាំង ខ្មែរស្វីស ចែកជូនដល់ជនពិការនៅភូមិភ្នៀត ភូមិតារាម ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។
1.បងស្រី សួន សុភាព និងគ្រួសារ រស់នៅទីក្រុង Seattle.Washington State.USA.មានសទ្ធាជ្រះថ្លា ៥០០ដុល្លា និងអ្នកស្រី ចេង គឹមហាក់ ៤០ដុល្លា សម្រាប់ចាត់ចែងផ្តល់ជំនួយមនុស្សធម៌ #ខ្មែរជួយខ្មែរ ១៥០ដុល្លា ជូនម្តាយ ហន សុផានី ១៥០ដុល្លា សម្រាប់ផ្តល់ជំនួយមនុស្សធម៌ជួយជនពិការ និង ១៨០ដុល្លាប្រគេនបច្ច័យ៤ ។
2.ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម និងកូនចៅ Santa Ana.ឧបាសិកា អៀប ឆៃហុង និងមូនចៅ Long Beach. ឧបាសក អ៊ា មេងឃាង ឧបាសិកា អ៊ា សុីវញ៉ិច Los Angeles.ឧបាសិកា តាន់ សម្បត្តិ និងកូនចៅ Santa Ana.ឧបាសិកា ស៊ាង លឹម និងកូនចៅ Santa Ana.California.USA.២០០ដុល្លា ។
3.Mr Khun Bunna Mrs Khun Sao Yanna . Zurich .Switzerland.១០០ដុល្លា ជួយជនពិការនិងក្រីក្រ ។ ទំនាក់ទំនងផ្តល់ជំនួយមនុស្សធម៌តាមរយៈ ព្រះភិក្ខុ លួន សុវ៉ាត Tel.012 83 83 22
"Non-Violence Overcome All Obstacles"
ធ្វើបុណ្យកសាងផ្លូវថ្នល់ស្រះទឹកផ្ទះសាលារៀនសាលាឆទានខ្មែរជួយខ្មែរនៅភូមិភ្នៀតភូមិតារាម
សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកទាំងក្នុងនិងក្រីប្រទេស ដែលមានសទ្ធាជ្រះថ្លាចូលបុណ្យកសាងផ្លូវថ្នល់អណ្តូងស្រះទឹកសាលារៀនជាដើមនៅវត្តស្លែង ភូមិភ្នៀត ភូមិតារាម ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប តាមរយៈព្រះភិក្ខុ លួន សុវ៉ាត ( LUON SOVATH. Tel.012 83 83 22 ) ថ្ងៃ១០កុម្ភៈ២០១៨នេះមាន : អ្នកស្រី Mrs Pheap Chann , Mrs Phy Chann,Mrs Mura Kong អ្នកស្រី មយូរ៉ា កង,រសើនៅទីក្រុង Saint Paul city.រដ្ឋ មុនីសុតា MN.USA.មានសទ្ធាជ្រះថ្លា 300$ ចាត់ចែងចូលបុណ្យកសាងស្ពាន 100$ ធ្វើផ្ទះ 70$ ប្រគេនបច្ច័យ៤ 30$ ចូលបុណ្យកសាងផ្លូវ 50$ កសាងសាលាឆទាន 50$ ។ ឧទ្ទិសកុសលដល់ ឱពុក ច័ន្ទ ផុន ម្តាយ ជុច សូ ជីដូនលោកយាយ ប៉ក់ ។
"Non-Violence Overcome All Obstacles"
ធ្វើបុណ្យកសាងផ្លូវថ្នល់ស្រះទឹកសាធារណៈខ្មែរជួយខ្មែរនៅភូមិភ្នៀតភូមិតារាម
សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកទាំងក្នុងនិងក្រីប្រទេស ដែលមានសទ្ធាជ្រះថ្លាចូលបុណ្យកសាងផ្លូវថ្នល់អណ្តូងស្រះទឹកសាលារៀនជាដើមនៅវត្តស្លែង ភូមិភ្នៀត ភូមិតារាម ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប តាមរយៈព្រះភិក្ខុ លួន សុវ៉ាត ( LUON SOVATH. Tel.012 83 83 22 ) ថ្ងៃ១០កុម្ភៈ២០១៨នេះមាន :
1.ឧបាសិកា ប្រាក់ នាង និងកូនប្រុស ប្រាក់ វិកគី Long Beach.California.USA.មានសទ្ធាជ្រះថ្លាចូលបុណ្យកសាងផ្លូវ ៩០ដុល្លា ប្រគេនបច្ច័យ៤ចំនួន ៦០ដុល្លា ។ អ្នកស្រី លី សុវណ្ណ និងគ្រួសារ Long Beach.CA.USA.មានសទ្ធាជ្រះថ្លាចូលបុណ្យកសាងផ្លូវ ១១០ដុល្លា ជួយស្ត្រីពិការ ៥០ដុល្លា ប្រគេនបច្ច័យ៤ ៥០ដុល្លា ។ អ្នកស្រី រ៉ូស អ្នកស្រី សួស សារឿន បងស្រី ភួក និងគ្រួសារ Long Beach.CA.USA. មានសទ្ធាជ្រះថ្លាចាក់ដីសធម្មតា ៨ឡានស្មើរនិង ៤០ដុល្លា ។
2.Mrs Sophari និងគ្រួសារពីទីក្រុង London.ប្រទេសអង់គ្លេស UK មានសទ្ធាជ្រះថ្លាចូលបុណ្យកសាងផ្លូវ ១០០ដុល្លា ប្រគេនបច្ច័យបួន ១០ដុល្លា ។
3.Mrs Sonya William.Boston.Massachusetts.USA.មានសទ្ធាជ្រះថ្លាចូលបុណ្យកសាងទូទៅផ្លូវថ្នល់អណ្តូងស្រះទឹកសាលារៀនជាដើម ១២០ដុល្លា ។ ប្រគេនបច្ច័យ៤ព្រះសង្ឃ ១០០ដុល្លា ។
4.Mrs Yi Gek . Ohio.USA.មានសទ្ធាជ្រះថ្លា ៥០ដុល្លា ចូលបុណ្យទូទៅទាំងផ្លូវអណ្តូងស្រះទឹកសាលារៀនជាដើម ។
5.ឧបាសក យ៉ុង អ៊ុយ ឧបាសិកា ឡាត សារី និង អ្នកស្រី សុខ អេង Lowell.Massachusetts.USA.មានសទ្ធាជ្រះថ្លា ១២០ដុល្លា ចាត់ចែងធ្វើបុណ្យទូទៅទាំងផ្លូវអណ្តូងស្រះទឹកសាលារៀនជាដើម ។
6.ឧបាសិកា កែវ វណ្ណនី ( វណ្ណី កែវ Facebook Von Chan.Chicago.USA ) និង កញ្ញា ឃាង សារ៉ា រស់នៅក្រុងសៀមរាប ខេត្តសៀមរាប មានសទ្ធាជ្រះថ្លាចូលបុណ្យកសាងស្រះទឹកផ្លូវថ្នល់ ៥០ដុល្លា កសាងសាលារៀន ៥០ដុល្លា ប្រគេនបច្ច័យ៤ចំនួន ៥០ដុល្លា ។
7.អ្នកស្រី អាន អុល និងគ្រួសារ San Francisco.California.USA.១០០ដុល្លា ចូលបុណ្យចាត់ចែងទូទៅ ។
"Non-Violence Overcome All Obstacles"
Tuesday, January 30, 2018
សូមអនុមោទនាធ្វើបុុណ្យខ្មែរជួយខ្មែរកសាងបង្គន់អនាម័យនិងបន្ទប់ទឹកសាធារណ:នៅទួលប្រាសាទ
ព្រះតេជគុណ លួន សុវ៉ាត LUON SOVATH អំពាវនាវនិងបិណ្ឌបាតសទ្ធាជ្រះថ្លាញាតិញេាមពុទ្ធបរិស័ទ ជនរួមជាតិខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ចូលបុណ្យជួយកសាងបង្គន់អនាម័យនិងបន្ទប់ទឹកសាធារណះ ខ្មែរជួយខ្មែរ ! ២បន្ទប់អស់ថវិកាជាង១ពាន់ដុល្លា នៅក្បែរទួលប្រាសាទ ភូមិភ្នៀត ភូមិតារាម ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីប្រើប្រាស់ក្នុងបុណ្យភូមិលើទួលប្រាសាទផង សម្រាប់ប្រជាពលរដ្ឋគ្រួសារក្រីក្រដែលគ្មានបង្គន់អនាម័យក្នុងភូមិប្រើប្រាស់ផង ។ ទំនាក់ទំនងចូលបុណ្យតាមរយះព្រះភិក្ខុ លួន សុវ៉ាត 012 83 83 22
"Non-Violence Overcome All Obstacles"
Monday, January 29, 2018
ចាប់ផ្តើមដំណើការកសាងផ្ទះថ្មីជូនអន្ទិត រី រ៉ូ ដោយជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ
ចាប់ផ្តើមដំណើរការកសាងផ្ទះថ្មីជូនអន្ទិត រី រ៉ូ ដោយជំនួយមនុស្សធម៌ #ខ្មែរជួយខ្មែរ ! ។ ២៩មករា២០១៨
សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកម្ចាស់ទានដែលមានសទ្ធាជ្រះថ្លាមាន :
1.ឧបាសក ឡូ ប៊ុនឡេង និង ឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅ Santa Ana.California.USA.1000$ ។
2.ឧបាសិកា អៀប ឆៃហុង ព្រមទាំងកូនចៅ Long Beach.CA.USA.100$ ។
3.ឧបាសក អ៊ា មេងឃាង ឧបាសិកា អ៊ា ស៊ីវញ៉ិច ព្រមទាំងបុត្រ Los Angeles.CA.USA.100$ ។
4.អ្នកស្រី ឃុន សៅយ៉ាន់ណា Mrs Khun Sao Yanna និងគ្រួសារនៅទីក្រុង Zurich.Switzerland.100$ ។
5.បងប្រុសម្នាក់រស់នៅក្រុងភ្នំពេញសុំមិនបញ្ចេញឈ្មោះ 50$ ។
6.អ្នកស្រី សុីនួន ហុីង រស់នៅរដ្ន Massachusetts.USA.ចូលបុណ្យកសាងផ្ទះ 200$ ។ ចូលបុណ្យកសាងផ្លូវថ្នល់ស្រះទឹក 100$ ។ ប្រគេនបច្ច័យ 50$ ។
7.Mrs Jane Meak.Seattle.WA.USA.60$ ។
ទំនាក់ទំនងចូលបុណ្យតាមរយៈព្រះភិក្ខុ លួន សុវ៉ាត LUON SOVATH Tel.012 83 83 22
"Non-Violence Overcome All Obstacles"
Saturday, January 27, 2018
ដំណើរការចាក់ដីក្រួសក្រហមកសាងផ្លូវនិងកសាងផ្ទះខ្មែរជួយខ្មែរនៅភូមិភ្នៀតភូមិតារាម
ដំណើរការចាក់ដីក្រួសក្រហមកសាងផ្លូវលំថ្មី និងដំណើរការកសាងផ្ទះថ្មី #ខ្មែរជួយខ្មែរ ជូនអន្ទិត រី រ៉ូ នៅភូមិភ្នៀត ភូមិតារាម ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ២៧មករា២០១៨ ។ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់ទានប្រធានបុណ្យមាន លោកតាលោកយាយ នៅរដ្ឋ lorida.USA សុំមិនបញ្ចេញឈ្មោះចូលបុណ្យកសាងផ្លូវថ្នល់ 200$ ជួយស្ត្រីពិការ 280$ ប្រគេនបច្ច័យបួន 20$ សរុប550$ ។
"Non-Violence Overcome All Obstacles"
Friday, January 26, 2018
ធ្វើបុណ្យចាក់ដីក្រួសក្រហមកសាងផ្លូវថ្នល់ខ្មែរជួយខ្មែរនៅភូមិភ្នៀតភូមិតារាម
ដំណើរការចាក់ដីក្រួសក្រហមកសាងផ្លូវលំថ្មី ខ្មែរជួយខ្មែរ នៅភូមិភ្នៀត ភូមិតារាម ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ២៦មករា២០១៨ ។ លោក ណី មីស៊ែល Mr Ney Michel និងគ្រូសាររស់នៅសាំង រ៉ាហ្វាអ៊ែល Saint phael ,France
បានចូលរួមចាក់ដីចំនួន50$ប្រគេនបច្ច័ឃ៤ចំនួន30$ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកបានសុខចម្រើនគ្រប់ៗគ្នាតរៀងទៅ ! សូមអនុមោទនា ! ។ ទំនាក់ទំនងចូលបុណ្យតាមរយៈព្រះភិក្ខុ លួន សុវ៉ាត LUON SOVATH ( Tel.012 83 83 22 )
"Non-Violence Overcome All Obstacles"
Thursday, January 25, 2018
នាមសប្បុរសជនដែលចូលបុណ្យកសាងផ្លូវថ្នល់និងស្រះទឹកនៅភូមិភ្នៀតភូមិតារាម
សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណ: សុខ: ពល: កេីតមានដល់លេាកអ្នកម្ចាស់ទានប្រធានបុណ្យ ជនរួមជាតិខ្មែរអាមេរីកកាំង រស់នៅទីក្រុង Tracy.California.USA ដែលមានសទ្ធាជ្រះថ្លាចូលបុណ្យកសាងស្រះទឹកនិងចាក់ដីកសាងផ្លូវថ្នល់ភូមិ ភ្នៀត ភូមិតារាម ឃុំជីក្រែង ស្រុកជីក្រែង ខេត្ត សៀមរាប ២៥មករា២០១៨ ។ ឧបាសិកា ម៉ារី ថេន ១០០ដុល្លា ។ ឧបាសិកា គ្រីស្ទី ថេន ១០០ដុល្លា ។ ឧបាសិកា កែវ សុីវន និងស្វាមី ចៅ ផាត ១០០ដុល្លា Tracy.CA.USA ។ ទំនាក់ទំនងចូលបុណ្យ ខ្មែរជួយខ្មែរ ! តាមរយ:ព្រះភិក្ខុ លួន សុវ៉ាត LUON SOVATH Tel.012 83 83 22
"Non-Violence Overcome All Obstacles"
Wednesday, January 24, 2018
ដំណើរការចាក់ដីក្រួសក្រហមកសាងផ្លូវថ្នល់ខ្មែរជួយខ្មែរនៅភូមិភ្នៀតភូមិតារាម
សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកដែលជាពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលបានចូលបុណ្យ ខ្មែរជួយខ្មែរ ! ចាក់ដីក្រួសក្រហម១ឡាន៣៥ដុល្លាដើម្បីកសាងផ្លូវថ្នល់នៅភូមិភ្នៀត ភូមិតារាម ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។
១.លោកតា សាន់ សែម Sann Sem.Lowell.MA.USA
ប្រគេនបច្ច័យ៤ចំនួន 100$ ទិញ ដីគ្រួសក្រហមកសាងផ្លូវ 1000$ ។
"Non-Violence Overcome All Obstacles"
Wednesday, January 17, 2018
ភិក្ខុ លួន សុវ៉ាត ដើររើសថ្មប្រាសាទតាមវាលស្រែយកទៅថែរក្សាការពារទុកនៅលើទួលប្រាសាទវិញ
ព្រះភិក្ខុ លួន សុវ៉ាត នាំអ្នកភូមិភ្នៀត ភូមិតារាម ដើររើសនិងប្រមូលលថ្មទួលប្រាសាទដែលនៅសេសសល់ខ្លះៗតាមដីស្រែយកទៅថែរក្សាការពាេទុកនៅលើទួលប្រាសាទវិញ ។ ភូមិតារាម ភូមិភ្នៀត ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប
"Non-Violence Overcome All Obstacles"
Thursday, January 11, 2018
សូមចូលរួមធ្វើបុណ្យខ្មែរជួយខ្មែរ ! ជួយកសាងផ្ទះ១ខ្នងជូនអន្ទិត រី រ៉ូ ជាគ្រួសារក្រីក្រនៅភូមិតារាម
សេចក្តីអំពាវនាវនិងបិណ្ឌបាត ! អាត្មាភាព លួន សុវ៉ាត សូមចំរើនពរពុទ្ធបរិស័ទបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសចូលរួមបរិចាគថវិកាមានសទ្ធាជ្រះថ្លាធ្វើបុណ្យខ្មែរជួយខ្មែរ ! ជួយកសាងផ្ទះ១ខ្នង គ្រឿងឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ក្នុងតម្លៃសរុប ប្រមាណជា 2000$ ជូនអន្ទិត រី រ៉ូ ដែលក្រីក្រគ្មានផ្ទះរស់នៅ តែមានចិត្តល្អបានបរិចាគដីស្រែរបស់ខ្លួនដោយមិនមានលក់ដូរអ្វីទេគឺឲ្យជីកស្រះទឹកសាធារណៈប្រើប្រាស់ជាប្រយោជន៍រួមក្នុងភូមិភ្នៀត ភូមិតារាមនិងសម្រាប់ធ្វើបុណ្យទាន បុណ្យភូមិជាដើមលើទួលប្រាសាទ ។ ១០មករា២០១៨
ទំនាក់ទំនងចូលបុណ្យតាមរយៈព្រះភិក្ខុ លួន សុវ៉ាត Tel.012 83 83 22
"Non-Violence Overcome All Obstacles"
Tuesday, January 9, 2018
សូមចូលរួមធ្វើបុណ្យកសាងផ្លូវជីកស្រះទឹកខ្មែរជួយខ្មែរនៅភូមិភ្នៀតភូមិតារាម
កូននេនវត្តស្លែងយកឈើទៅធ្វើជណ្តើរជីកស្រះនិងអណ្តូរងទឹកសាធារណៈខ្មែរជួយខ្មែរនៅទួលប្រាសាទភូមិភ្នៀត ភូមិតារាម ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។ សូមថ្លែងអំណរគុណ អន្ទិត រី រ៉ូ និងបងប្អូនក្រុមគ្រួសារដែលបានសហការបរិចាគដីស្រែឲ្យជីកស្រះទឹកសាធារណៈ អរគុណញោមស្រីនៅស្តុបកែមឡី ស្តុបបូកគោក្រុងភ្នំពេញដែលបានចូលបុណ្យជីកស្រះ២០០ដុល្លា Thanks You Very Much To Mr Jesse Griffie.WA.USA for your donation 1000$ for water ponds ៩មករា២០១៨
"Non-Violence Overcome All Obstacles"
Monday, January 8, 2018
ធ្វើបុណ្យខ្មែរជួយខ្មែរជីកស្រះទឹកសាធារណៈ Water Pond Donated By Jesse Griffie.WA.USA
ធ្វើបុណ្យ #ខ្មែរជួយខ្មែរ ជីកស្រះទឹកសាធារណៈ ទទឹង១៤ម៉ែត្រ បណ្តោយ១៨ម៉ែត្រ ជម្រៅ៤ម៉ែត នៅភូមិភ្នៀត ភូមិតារាម ជាប់និងទួលប្រាសាទ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។
សូមថ្លែងអំណរគុណ លោក រី សារ៉ូ និងបងប្អូនក្រុមគ្រួសារដែលបានបរិចាគដីកម្មសិទ្ធិនេះក្នុងការជីកស្រះទឹកឲ្យទៅជាដីនិងស្រះសាធារណៈ ។ ៨មករា២០១៨
Special thanks to Mr Jesse Griffie.WA.USA for Donated some Money 1000$ thought Mrs Jane Meak to build a small Water Ponds ( Width 13m. Long 15m, Depth 4m ) to use for Community and Public in the name as Water for Life in Phniet Villagers Chikraeng Commune Chikreng District Siem Reap Province Cambodia and he wanted to honor of his deceased sister name Donna Griffie.May Buddha and God Blessing to you and your families Good Luck Good Health forever 8.Jan.2018
"Non-Violence Overcome All Obstacles"
ធ្វើ្វបុណ្យចាក់ដីកសាងផ្លូវថ្នល់ខ្មែរជួយខ្មែរនៅភូមិភ្នៀតភូមិតារាមឃុំជីក្រែង
ធ្វើបុណ្យ #ខ្មែរជួយខ្មែរ ចាក់ដីកសាងផ្លូវថ្នល់ភូមិភ្នៀត ភូមិតារាម ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។
១.ឧបាសិកា ម៉ៅ សុផន Texas.USA ព្រមទាំងបុត្រ ៥០ដុល្លា ។
២.អ្នកស្រី ប៉ោ ឈាង Mrs Por Chheang ព្រមទាំងបុត្រ ១០០ដុល្លា និង ឧបាសិកា ហម ផន ១០០ដុល្លា MD.Washington DC.USA ។
៣.លោក ប្រាក់ សារុំ អ្នកស្រី ណន ដានី ព្រមទាំងបុត្ររស់នៅទីក្រុងវែល្លីនតុន ( Wellington ) នៃប្រទេសនូវែហ្សេឡង់ដ៍ ( New Zealand ) ៥០ដុល្លា ។
៤.លោកយាយ ប៉ាល់ នី ព្រមទាំងកូនចៅ Masachuset.USA. ៥០ដុល្លា ។ ៨មករា២០១៨
អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់ទានប្រធានបុណ្យបានសុខចម្រើនគ្រប់ៗគ្នាតរៀងទៅ ! ។
ទំនាក់ទំនងចូលបុណ្យតាមរយៈព្រះភិក្ខុ លួន សុវ៉ាត Tel.012 83 83 22
"Non-Violence Overcome All Obstacles"
Saturday, December 23, 2017
ព្រះភិក្ខុ លួន សុវ៉ាត អំពាវនាវនិងបិណ្ឌបាតសទ្ធាជ្រះថ្លាជនរួមជាតិខ្មែរជួយកសាងសាលារៀននិងផ្លូវថ្នល់
ព្រះតេជគុណ លួន សុវ៉ាត សូមអំពាវនាវនិងបិណ្ឌបាតសទ្ធាជ្រះថ្លាញាតិញេាមពុទ្ធបរិស័ទជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស ចូលរួមធ្វេីបុណ្យ ខ្មែរជួយខ្មែរ ! កសាងសាលារៀនចំណេះដឹងទូទៅទាំងផ្លូវលោកនិងផ្លូវធម៌ក្នុង #វត្តស្លែង ទទឹង៩ម៉ែត្រ បណ្តេាយ២២ម៉ែត្រ កំពស់២ជាន់ និងកសាងផ្លូវថ្នល់៣ខ្សែចាក់ដីសក្នុង១ឡាន៥ដុល្លា ដីក្រួសក្រហមក្នុង១ឡាន៣២ដុល្លា ទាំងក្នុងទីធ្លាវត្តស្លែង និងផ្លូវថ្នល់ #ភូមិភ្នៀត #ភូមិតារាម #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ដែលកំពុងដំណេីរការកសាងនិងមានការខ្វះខាតសម្ភារះថវិកា ។ ទំនាក់ទំនងចូលបុណ្យ #ខ្មែរជួយខ្មែរ តាមរយះព្រះតេជគុណ លួន សុវ៉ាត Facebook Luon Sovath Tel.012 83 83 22
"Non-Violence Overcome All Obstacles"
Subscribe to:
Posts (Atom)