Thursday, January 11, 2018

សូមចូលរួមធ្វើបុណ្យខ្មែរជួយខ្មែរ ! ជួយកសាងផ្ទះ១ខ្នងជូនអន្ទិត រី រ៉ូ ជាគ្រួសារក្រីក្រនៅភូមិតារាម

សេចក្តីអំពាវនាវនិងបិណ្ឌបាត ! អាត្មាភាព លួន សុវ៉ាត សូមចំរើនពរពុទ្ធបរិស័ទបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសចូលរួមបរិចាគថវិកាមានសទ្ធាជ្រះថ្លាធ្វើបុណ្យខ្មែរជួយខ្មែរ ! ជួយកសាងផ្ទះ១ខ្នង គ្រឿងឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ក្នុងតម្លៃសរុប ប្រមាណជា 2000$ ជូនអន្ទិត រី រ៉ូ ដែលក្រីក្រគ្មានផ្ទះរស់នៅ តែមានចិត្តល្អបានបរិចាគដីស្រែរបស់ខ្លួនដោយមិនមានលក់ដូរអ្វីទេគឺឲ្យជីកស្រះទឹកសាធារណៈប្រើប្រាស់ជាប្រយោជន៍រួមក្នុងភូមិភ្នៀត ភូមិតារាមនិងសម្រាប់ធ្វើបុណ្យទាន បុណ្យភូមិជាដើមលើទួលប្រាសាទ ។ ១០មករា២០១៨ ទំនាក់ទំនងចូលបុណ្យតាមរយៈព្រះភិក្ខុ លួន សុវ៉ាត Tel.012 83 83 22 "Non-Violence Overcome All Obstacles"

No comments:

Post a Comment