Saturday, October 12, 2019

Live.ពិធីជូនបរិក្ខាបុណ្យកថិនទានដល់អ្នកមានគុណ ឧបាសក ហែម លួន

ពិធីជូនត្រៃចីវរនិងសម្ភារៈបរិក្ខា #បុណ្យកឋិនទាន ព្រះតេជគុណ លួន សុវ៉ាត និង បងប្អូនញាតិមិត្តឆ្ងាយជិត ជូនត្រៃចីវរបុណ្យកឋិនទាន ដល់អ្នកមានគុណ ឧបាសក ហែម លួន #ភូមិភ្នៀត #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ជាមុន ដើម្បីឲ្យលោកអ្នកមានគុណទទួលអនុមោទនានិងជូនពរជ័យសិរីសួស្តីដល់កូនចៅរួចហើយលោកអ្នកមានគុណមាន មាតា បិតា និងជូនបរិក្ខាបុណ្យកថិនទានទាំងនោះឲ្យកូនចៅយកទៅធ្វើបុណ្យកថិនទានដង្ហែរទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងព័ទ្ធសីមា #វត្តស្លែង នៅថ្ងៃអាទិត្យ ទី១៣ ខែតុលា និង ថ្ងៃច័ន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ វេរប្រគេនព្រះសង្ឃជាកិច្ចបង្ហើយ #បុណ្យកថិនទានសាមគ្គី នៅវត្តស្លែង #ភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកដែលមានសទ្ធាជ្រះថ្លា ១.ឧបាសិកា ផៃ រី Mrs Phay Ry.Virginia.USA.១ត្រៃនិងបច្ច័យសង្កត់ត្រៃមួយចំនួន ។ ២.ឧបាសក ហែម ផាង ឧបាសិកា លៀប ពត់ ភូមិបេង ១ត្រៃនិងបច្ច័យសង្កត់ត្រៃមួយចំនួន ។ ៣.ឧបាសក ហែម លួន និងកូនចៅ ភូមិភ្នៀត ១ត្រៃនិងបច្ច័យសង្កត់ត្រៃមួយចំនួន ។ ៤.លោក សេង ស្រ៊ុនស្រេង អ្នកស្រី តាំង ស៊ុយគាង និង កូនស្រី សេង ហ្គេកឡាង,សេង ហ្គេកឆេង New Market.Ontario.Canada និង លោក អ៊ុយ ចាន់រឿន និងគ្រួសារ,លោក ញូង សន្ធុ មានសទ្ធាជ្រះថ្លា ១០០ដុល្លា ចូលបុណ្យកឋិនទានវត្តស្លែង ។ ១០តុលា២០១៩ https://youtu.be/F0RV_sjmR_E

No comments:

Post a Comment