ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Saturday, October 12, 2019
ពិធីជូនបរិក្ខាបុណ្យកឋិនទានដល់អ្នកមានគុណជាមុនដើម្បីយកទៅធ្វើកឋិនទាននៅវត្តស្លែង
ពិធីជូនត្រៃចីវរនិងសម្ភារៈបរិក្ខា #បុណ្យកឋិនទាន
ព្រះតេជគុណ លួន សុវ៉ាត និង បងប្អូនញាតិមិត្តឆ្ងាយជិត ជូនត្រៃចីវរបុណ្យកឋិនទាន ដល់អ្នកមានគុណ ឧបាសក ហែម លួន #ភូមិភ្នៀត #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ជាមុន ដើម្បីឲ្យលោកអ្នកមានគុណទទួលអនុមោទនានិងជូនពរជ័យសិរីសួស្តីដល់កូនចៅរួចហើយលោកអ្នកមានគុណមាន មាតា បិតា និងជូនបរិក្ខាបុណ្យកថិនទានទាំងនោះឲ្យកូនចៅយកទៅធ្វើបុណ្យកថិនទានដង្ហែរទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងព័ទ្ធសីមា #វត្តស្លែង នៅថ្ងៃអាទិត្យ ទី១៣ ខែតុលា និង ថ្ងៃច័ន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ វេរប្រគេនព្រះសង្ឃជាកិច្ចបង្ហើយ #បុណ្យកថិនទានសាមគ្គី នៅវត្តស្លែង #ភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។
សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកដែលមានសទ្ធាជ្រះថ្លា
១.ឧបាសិកា ផៃ រី Mrs Phay Ry.Virginia.USA.១ត្រៃនិងបច្ច័យសង្កត់ត្រៃមួយចំនួន ។
២.ឧបាសក ហែម ផាង ឧបាសិកា លៀប ពត់ ភូមិបេង ១ត្រៃនិងបច្ច័យសង្កត់ត្រៃមួយចំនួន ។
៣.ឧបាសក ហែម លួន និងកូនចៅ ភូមិភ្នៀត ១ត្រៃនិងបច្ច័យសង្កត់ត្រៃមួយចំនួន ។
៤.លោក សេង ស្រ៊ុនស្រេង អ្នកស្រី តាំង ស៊ុយគាង និង កូនស្រី សេង ហ្គេកឡាង,សេង ហ្គេកឆេង New Market.Ontario.Canada និង លោក អ៊ុយ ចាន់រឿន និងគ្រួសារ,លោក ញូង សន្ធុ មានសទ្ធាជ្រះថ្លា ១០០ដុល្លា ចូលបុណ្យកឋិនទានវត្តស្លែង ។ ១០តុលា២០១៩
https://youtu.be/w0kUeZI_3yE
Subscribe to:
Post Comments (Atom)
No comments:
Post a Comment