Wednesday, September 18, 2019

ពិធីបោះបាយបិណ្ឌក្នុងថ្ងៃវេនបិណ្ឌទី៥នៅវត្តស្លែង

#ពិធីបុណ្យវេនបិណ្ឌ នៅ #វត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ក្នុងពេលទៀបភ្លឺ ពុទ្ធបរិស័ទអញ្ជើញមកវត្តស្តាប់ព្រះសង្ឃសូត្របរាភវសូត្របន្ទាប់មកដង្ហែរផ្កាបិណ្ឌ បាយបិណ្ឌ បោះបាយបិណ្ឌ នៅបរិវេណជុំវិញព្រះវិហារ បន្ទាប់មកវេរបាយបិណ្ឌ ផ្កាបិណ្ឌប្រគេនដល់ព្រះសង្ឃ ៕ វេនបិណ្ឌសាមគ្គី វេនបុណ្យទី៥នេះ គឺ ១.ពុទ្ធបរិស័ទទូទាំង #ភូមិព្រីង #ភូមិស្រម៉ ឃុំជីក្រែង ។ ២.ឧបាសិកា លី ណៃស្រ៊ឺ និងកូនចៅ Santa Ana.California.USA.៣០០ដុល្លា ឧទ្ទិសបុណ្យកុសលដល់អ្នកម្តាយ ឧបាសិកា លី ណៃស្រ៊ីម ប្តី ឧបាសក មុយ ឆាយហ៊ឺ ព្រមទាំងញាតិការទាំង៧សន្តាន សូមបានសុខក្សេមក្សាន្តក្នុងសុគតិភព កុំបីខាន ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នក សុខចម្រើនតរៀងទៅ ។ ថ្ងៃ៦រោជ ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ថ្ងៃ១៩កញ្ញា២០១៩ ។

No comments:

Post a Comment