Wednesday, September 18, 2019

បុណ្យឆ្លងវេនបិណ្ឌសាមគ្គីវេនទី៣នៅវត្តស្លែង

រាប់បាត្រ ប្រគេនចង្ហាន់និងឆ្លង #បុណ្យកាន់បិណ្យសាមគ្គី វេនទី៣ នៅ #វត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ថ្ងៃ៤រោជ ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនិងថ្ងៃច័ន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ។ វេនបិណ្ឌសាមគ្គីពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស ១.ឧបាសិកា ហែម សួន #ភូមិតារាម និងកូនចៅញាតិមិត្ត ។ ព្រះតេជគុណ ស៊ន់ ពន្លី ព្រះគ្រូសូត្រស្តាំវត្តស្លែង និងញាតិញោមពុទ្ធបរិស័ទ ។ ២.ឧបាសក ឡូ មេងហូ និងកូនចៅ ទីក្រុងប៉ារីស ប្រទេសបារាំង មានសទ្ធាជ្រះថ្លាកាន់វេនបិណ្ឌ១វេន ៣០០ដុល្លា ដើម្បីជាប្រយោជន៍ ជាបុណ្យកុសលនិងឧទ្ទិសបុណ្យកុសលបានដល់មាតាបីតា ឧបាសក ឡូ សុងភិន ឧបាសិកា អាំង សុខ និង ប្អូនប្រុស មេង យូ ប្អូនស្រី ឈៀវ ឡូន ឈៀវ ប៊ុន ឈៀវ លាន ព្រមទាំងញាតិការទាំង៧សន្តាន សូមបានសុខក្សេមក្សាន្តក្នុងសុគតិភពកុំបីខាន ។ ៣.សទ្ធាជ្រះថ្លាពុទ្ធបរិស័ទជនរួមជាតិខ្មែរកាណាដា New Market.Toronto.Ontario.Canada.តាមរយៈ លោក សេង ស្រ៊ុនស្រេង និង អ្នកស្រី ចាន់ រឿន ដែលបានធ្វើបុណ្យខួន១០០ថ្ងៃឧទ្ទិសកុសលដល់ ឧបាសកា គីម លាង នៅប្រទេសអូស្ត្រាលី នៅសល់បច្ច័យបុណ្យកសាង ៧០០ដុល្លា ។ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ និង សម្បត្តិ៣ប្រការ សម្បត្តិមនុស្ស ទេវតា ព្រះនិព្វាន កើតមានដល់ម្ចាស់ទានប្រធានបុណ្យ សូមបានសុខចម្រើនតរៀងទៅ ! ។ ទំនាក់ទំនងកាន់វេនបិណ្ឌក្នុង១វេន ៣០០ដុល្លា ឬចូលបុណ្យតាមសទ្ធាជ្រះថ្លារៀងៗខ្លួន តាមរយៈ ព្រះភិក្ខុ លួន សុវ៉ាត LUON SOVATH 012 83 83 22

No comments:

Post a Comment