Sunday, August 4, 2019

២.ទិដ្ឋភាពដាំកូនឈើក្រញូងក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ន

2. #ពិធីដាំកូនក្រញូង២៥៣០ដើមលើផ្ទៃដីចំការក្រញូង៣ហិចតាក្នុង #ព្រៃសង្ឃសហគមន៍រុក្ខាវ័ន ដែលមានផ្ទៃដី៣០២៥៤ហិចតា មានសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅ ជាប់៣ស្រុកមាន #ស្រុកសំរោង #ស្រុកចុងកាល់ #ស្រុកអន្លង់វែង នៃ #ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃ៣សីហា២០១៩ ដែលមានការដឹកនាំដោយ ព្រះតេជគុណ ប៊ុន សាលូត និងមានការចូលរួមដោយព្រះសង្ឃ លោកគ្រូអ្នកគ្រូសិស្សសាលាប្រមាណ៦០០នាក់និង មន្ត្រីរាជការស្រុកខេត្ត ផងដែរ ។ គោលបំណងនៃការដាំដើមក្រញូងសុទ្ធនេះគឺដើម្បីទុកបន្តពូជន៍ទៅថ្ងៃក្រោយផង ទុកជាការសិក្សាស្រាវជ្រាវផង ទុកជាជម្រកសត្វព្រៃនិង #ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខចម្រើនដល់ទឹកដីព្រៃឈើមនុស្សសត្វតរៀងទៅ ។ #ខ្មែរជួយខ្មែរ #រួមគ្នាថែរក្សាការពារព្រៃឈើសត្វព្រៃនិងសម្បត្តិធនធានធម្មជាតិនានានៅកម្ពុជាឲ្យបានគង់វង្សតរៀងទៅ ! ៕ https://youtu.be/I4HMtrbqHk4 https://youtu.be/kjCJNoVhY74 https://youtu.be/p9fzdVw13sE

No comments:

Post a Comment