ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Sunday, August 4, 2019
ព្រះភិក្ខុ លួន សុវ៉ាត និងអ្នកចូលរួមដាំដើមឈើក្នុងព្រៃសង្ឃរុក្ខាវ័នសំដែងមតិ
#ពិធីដាំកូនក្រញូង២៥៣០ដើមលើផ្ទៃដីចំការក្រញូង៣ហិចតាក្នុង #ព្រៃសង្ឃសហគមន៍រុក្ខាវ័ន ដែលមានផ្ទៃដី៣០២៥៤ហិចតា មានសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅ ជាប់៣ស្រុកមាន #ស្រុកសំរោង #ស្រុកចុងកាល់ #ស្រុកអន្លង់វែង នៃ #ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃ៣សីហា២០១៩ ដែលមានការដឹកនាំដោយ ព្រះតេជគុណ ប៊ុន សាលូត និងមានការចូលរួមដោយព្រះសង្ឃ លោកគ្រូអ្នកគ្រូសិស្សសាលាប្រមាណ៦០០នាក់និង មន្ត្រីរាជការស្រុកខេត្ត ផងដែរ ។ គោលបំណងនៃការដាំដើមក្រញូងសុទ្ធនេះគឺដើម្បីទុកបន្តពូជន៍ទៅថ្ងៃក្រោយផង ទុកជាការសិក្សាស្រាវជ្រាវផង ទុកជាជម្រកសត្វព្រៃនិង #ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខចម្រើនដល់ទឹកដីព្រៃឈើមនុស្សសត្វតរៀងទៅ ។ #ខ្មែរជួយខ្មែរ #រួមគ្នាថែរក្សាការពារព្រៃឈើសត្វព្រៃនិងសម្បត្តិធនធានធម្មជាតិនានានៅកម្ពុជាឲ្យបានគង់វង្សតរៀងទៅ ! ៕
https://youtu.be/I4HMtrbqHk4
https://youtu.be/kjCJNoVhY74
Subscribe to:
Post Comments (Atom)
No comments:
Post a Comment