Thursday, July 11, 2019

ទីកន្លែងតម្កល់ព្រះពុទ្ធរូបទី៧និងទី៨ក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ន

#ជិះម៉ូតូល្បាតព្រៃក្នុងព្រៃសង្ឃរុក្ខាវ័នផង ដើម្បីទៅមើល #ទេសភាព #ទិដ្ឋភាពទីកន្លែងតម្កល់ព្រះពុទ្ធរូបទី៧និងទី៨ ក្នុងតំបន់ #ព្រៃសង្ឃសហគមន៍រុក្ខាវ័ន ដែលមានផ្ទៃដី៣០២៥៤ហិចតាជាប់ស្រុកទាំង៣មាន #ស្រុកអន្លង់វែង #ស្រុកសំរោង #ស្រុកចុងកាល់ នៃ #ខេត្តឧត្តរមានជ័យ ដែលដឹកនាំកសាងព្រះពុទ្ធរូបតម្កល់ទុកក្រោមដើមឈើក្នុងព្រៃដោយ ព្រះតេជគុណ លួន សុវ៉ាត #ដើម្បីជាប្រយោជន៍ #ដើម្បីសេចក្តីសុខចម្រើន #ដើម្បីជាទីគោរពបូជានៃមនុស្សសត្វទេវតា #ដើម្បីជាបុណ្យកុសល #ដើម្បីរួមគ្នាថែរក្សាការពារទឹកដីព្រៃឈើសត្វព្រៃ និង #សម្បត្តិធនធានធម្មជាតិនានានៅកម្ពុជាឲ្យបានគង់វង្សនៅតរៀងទៅ #ដើម្បីជាផ្លូវនាំមកនូវសុខសន្តិភាពទាំងអស់គ្នា ។ ទីតាំងតម្កល់ព្រះពុទ្ធរូបទី៧និងទី៨នេះគឺជាសទ្ធាជ្រះថ្លារបស់ ឧបាសិកា ឡូ មេងឃន និងកូនចៅ Paris.France និង ឧបាសិកា តាន់ គឹមព្រូន និងកូនចៅ Santa Ana.CA.USA.។ លោក ឈុន ម៉េងថុង និង ភរិយា ចៅ ឡង ព្រមទាំងបុត្រ Fresno.California.USA.ឧបត្ថម្ភថវិកា ១០០ដុល្លា ដល់អ្នកជួយលើកទុកដាក់ព្រះពុទ្ធរូប និង កិច្ចការពារទឹកដីព្រៃឈើសត្វព្រៃ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកសុខចម្រើនតរៀងទៅ ! ។ ៩កក្កដា #ខ្មែរជួយខ្មែរ LUON SOVATH 012 83 83 22

No comments:

Post a Comment