ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Thursday, July 11, 2019
ជិះម៉ូតូល្បាតព្រៃផងទៅមើលទីកន្លែងតម្កល់ព្រះពុទ្ធរូបទី៦ក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័នផង
#ជិះម៉ូតូល្បាតព្រៃក្នុងព្រៃសង្ឃរុក្ខាវ័នផង ដើម្បីទៅមើល #ទេសភាព #ទិដ្ឋភាពទីកន្លែងតម្កល់ព្រះពុទ្ធរូបទី៦ក្នុងតំបន់បាក់នឹមជ្រុងខាងលិច នៃ #ព្រៃសង្ឃសហគមន៍រុក្ខាវ័ន ដែលមានផ្ទៃដី៣០២៥៤ហិចតាជាប់ស្រុកទាំង៣មាន #ស្រុកអន្លង់វែង #ស្រុកសំរោង #ស្រុកចុងកាល់ នៃ #ខេត្តឧត្តរមានជ័យ ដែលដឹកនាំកសាងព្រះពុទ្ធរូបតម្កល់ទុកក្រោមដើមឈើក្នុងព្រៃដោយ ព្រះតេជគុណ លួន សុវ៉ាត #ដើម្បីជាប្រយោជន៍ #ដើម្បីសេចក្តីសុខចម្រើន #ដើម្បីជាទីគោរពបូជានៃមនុស្សសត្វទេវតា #ដើម្បីជាបុណ្យកុសល #ដើម្បីរួមគ្នាថែរក្សាការពារទឹកដីព្រៃឈើសត្វព្រៃ និង #សម្បត្តិធនធានធម្មជាតិនានានៅកម្ពុជាឲ្យបានគង់វង្សនៅតរៀងទៅ #ដើម្បីជាផ្លូវនាំមកនូវសុខសន្តិភាពទាំងអស់គ្នា ។ ទីតាំងតម្កល់ព្រះពុទ្ធរូបទី៦នេះគឺជាសទ្ធាជ្រះថ្លារបស់ ឧបាសក ឡូ មេងហូ និងកូនចៅ Paris.France អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកសុខចម្រើនតរៀងទៅ ! ។ ៩កក្កដា #ខ្មែរជួយខ្មែរ LUON SOVATH 012 83 83 22
Subscribe to:
Post Comments (Atom)
No comments:
Post a Comment