Friday, November 2, 2018

ប្រគេននិងជូនដំណឹងបុណ្យកថិនទានសាមគ្គីនៅវត្តស្លែង

សូមគោរពនិងអញ្ជេីញ ពុទ្ធបរិស័ទ ជនរួមជាតិខ្មែរ ជិតឆ្ងាយ ចូលរួមធ្វេីបុណ្យកថិនទានសាមគ្គី ដង្ហែទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រៃមាស នៅទីអារាម #វត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ទៅតាមសទ្ធាជ្រះថ្លា រៀងៗខ្លួន កុំបីខាន ! ។ កម្មវិធីបុណ្យ ថ្ងៃសៅរិ៍ ទី១០ នឹង ថ្ងៃ អាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃ៣កេីត ៤កេីត ខែកក្តិក ឆ្នាំច ព.ស ២៥៦២ ។ អ្នកផ្តេីមបុណ្យ លេាកអាចារ្យ គណកម្មការ ពុទ្ធបរិស័ទ ចំណុះជេីងវត្តស្លែង ទាំងអស់គ្នា ១.ឧបាសិកា ដួង សារុំ និងស្វាមី ព្រមទាំងកូនចៅញាតិមិត្តរស់នៅ ក្រុងសៀមរាប ១ត្រៃ ។ ២.ឧបាសិកា តាន់ មុំ ព្រមទាំងកូន ចៅញាតិមិត្ត ភូមិអន្លង់ចំបក់១ត្រៃ ។ ៣.ឧបាសិកា ថ្លាង រ៉ាន់ ព្រមទាំងកូនចៅញាតិមិត្ត ភូមិគរ ១ត្រៃ ។ ៤.ឧបាសក មុឹង សំប៊ុន ឧបាសិកា លី ផានី និងកូន ចៅញាតិមិត្ត ភូមិភ្នៀត ១ត្រៃ ។ ៥.ឧបាសក យី សុង ឧបាសិកា ជា ហ៊ត ព្រមទាំងកូនចៅញាតិមិត្ត ភូមិតារាម ១ត្រៃ ។ ៦.ឧបាសិកា វ៉ាន់ ងឹម ព្រមទាំងកូនចៅញាតិមិត្ត ភូមិព្រីង ១ត្រៃ ។ ៧.ឧបាសក ហែម លួន និង ទាយក លួន ផាង ព្រមទាំងបងប្អូនកូនចៅញាតិមិត្ត ភូមិបេង ១ត្រៃ ។ ៨.ក្រុមយុវជន ចំរុះភូមិ ១ត្រៃ ។ ទំនាក់ទំនងពត៌មានបន្ថែមតាមរយ: ព្រះតេជគុណ ទុន កៅ Tel.097 555 06 22

No comments:

Post a Comment