Thursday, November 1, 2018

សូូមអនុមោទនា ! ចូលរួមធ្វើបុណ្យផ្កាប្រាក់សាមគ្គីនៅវត្តចំការទីក្រុងម៉ុងរេអាល់ប្រទេសកាណាដា

🌼🌻🌷🇰🇭🇨🇦បុណ្យផ្កាប្រាក់សាមគ្គី🇰🇭🇨🇦 💐🌸🌺ខ្ញុំព្រះករុណាអាត្មាភាព លួន សុវ៉ាត រួមនិងពុទ្ធបរិស័ទជនរួមជាតិខ្មែរនៅទីក្រុង ម៉ុងរេអាល់និងទីក្រុងផ្សេងៗទៀត នៃប្រទេសកាណាដា មានសទ្ធាជ្រះថ្លា បានរួមសាមគ្គីគ្នា ធ្វើបុណ្យផ្កាប្រាក់សាមគ្គីរៃអង្គាសបច្ច័យដើម្បី កសាងកុដិនិងសាលាចំណេះដឹងទូទៅ #ផ្លូវលោក #ផ្លូវធម៌ ដែលមានកំពស់២ជាន់ ស្ថិតនៅក្នុងទីអារាម #វត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ដែលកំពុងដំណើរការកសាងបានប្រមាណជា៥០ភាគរយហើយតែនៅមានកាខ្វះខាតសម្ភារៈសំណង់និងបច្ច័យជាច្រើនទៀតដើម្បីកសាងបន្តនិងកសាងបង្ហើយ ។ 🙏👍👏អាស្រ័យដូចបានប្រគេននិងជម្រាបជូនដូចខាងលើនេះ អាត្មាភាព យើងខ្ញុំ សូមគោពនិមន្តព្រះសង្ឃ និងអញ្ជើញ ពុទ្ធបរិស័ទ ជនរួមជាតិខ្មែរ ជិតឆ្ងាយចូលរួម អនុមោទនាបុណ្យ ចូលបច្ច័យ កម្រៃជាបុណ្យដ៏ជាគុណល្អប្រពៃ ទៅតាមនិស្ស័យ ទឹកចិត្ត សទ្ធាជ្រះថ្លា រៀងៗខ្លួនកុំបីខាន ! ។ ⏰កម្មវិធីបុណ្យ ថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវនិង ថ្ងៃ៤កើត ខែកត្កិក ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ⏱វេលាម៉ោង៩:៣០នាទីព្រឹក ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ នៅ #វត្តចំការ អាសយដ្ឋាន 5865A,Rang Du Bas-St-François,Laval,Québec,H7E,4P2,នមស្សការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត សំដែងព្រះធម៌ទេសនា រាប់បាត្រ វេរផ្កាប្រាក់ វេរចង្ហាន់ប្រគេនព្រះសង្ឃ ដារឆ្លងជាកិច្ចបង្ហើយបុណ្យ និងម៉ោង១២ពិសារភោជនាហារសាមគ្គី លុះដល់ម៉ោង១រសៀលរហូតដល់ម៉ោង២និង៤០នាទី មានកម្មវិធីចាក់បញ្ចាំងខ្សែរភាពយន្តឯកសារអន្តរជាតិដែលមានចំណងជើងថា A Cambodian Spring ជូនទស្សនាដើម្បីទទួលបានចំណេះដឹងអំពី ការតស៊ូមតិដើម្បីសិទ្ធិលំនៅដ្ឋានដីធ្លី សិទ្ធិមនុស្ស យុត្តិធម៌សង្គម ជាដើម ។ 🇰🇭🇨🇦អ្នកផ្តើមបុណ្យ ១.លោក ពុធ ប៉ោលាង និងបងប្អូនក្រុមគ្រួសារញាតិមិត្ត ២.លោក នួន នរា អ្នកស្រី ភោគ សុផល នឹងបងប្អូនក្រុមគ្រួសារញាតិមិត្ត ៣.លោក ខៃ ប៊ុនគីម អ្នកស្រី សរ សុខឆេង នឹងបងប្អូនក្រុមគ្រួសារញាតិមិត្ត ៤.លោក ឡេង ថន អ្នកស្រី គឹម ហៀបឡេង នឹងបងប្អូនក្រុមគ្រួសារញាតិមិត្ត ៥.លោកយាយ ឧបាសិកា ចាន់ ទ្រី និងបងប្អូនក្រុមគ្រួសារញាតិមិត្ត ៦.អ្នកស្រី សុផារី និងបងប្អូនក្រុមគ្រួសារញាតិមិត្ត ៧.អ្នកស្រី ម៉ែន ធាវី និងបងប្អូនក្រុមគ្រួសារញាតិមិត្ត 📞ពត៌មានបន្ថែម ទំនាក់ទំនង ☎️Tel.( 514 ) 953 778, ( 514 ) 833 4488, ( 819 ) 696 5146

No comments:

Post a Comment