Wednesday, August 29, 2018

សមត្ថកិច្ចរារាំងហាមឃាត់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវមិនឲ្យទៅដល់ពន្ធនាគារត្រពាំងផ្លុង

សមត្ថកិច្ចចម្រុះរាប់សិបនាក់​ បានដាក់កម្លាំងរារាំងប្រជាពលរដ្ឋនិងអតីតមន្ត្រីបក្សសង្គ្រោះជាតិ​ មិនឲ្យចូលទៅដល់ទៅជិតពន្ធនាគារត្រពាំងផ្លុង​ ក្នុងនោះអ្នកសារព័ត៌មានក៏ត្រូវបានហាមឃាត់ដូចគ្នាផងដែរ ។ ការដាក់កម្លាំងនេះនៅមុខសាលាឃុំត្រពាំងផ្លុង​ ស្រុកពញាក្រែក ដែលមានចំងាយពីពន្ធនាគារប្រហែលជា២០០០ម៉ែត្រ ។ ថ្ងៃទី៣០​ ខែសីហានេះ​ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានភ្នំពេញ​ បានមកសាកសួរអំពីនីតិវិធីបន្តឃុំខ្លួនអតីតប្រធានគណបក្សសង្គ្រោះជាតិ​លោក​ កឹម​ សុខា ដល់ក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ​ ។ Videos By SBN&VOD "Non-Violence Overcome All Obstacles"

No comments:

Post a Comment