Thursday, August 30, 2018

អញ្ចឹងតើបានជាអ្នកសៀមរាបមិនបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាព្រោះរឿងដីធ្លីច្រើនពេក ?

លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរៀបរាប់ផ្សាយបន្តផ្ទាល់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា អញ្ចឹងតើ បានប្រជាពលរដ្ឋក្នុងខេត្តសៀមរាបមិនបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា គឺ ដោយសារបញ្ហាអយុត្តិធម៌រឿងរ៉ាវដីធ្លីគ្រប់ទិសទីហ្នឹងឯង សូម្បីរូបខ្ញុំខំធ្វើជាពលរដ្ឋល្អ មិនប្រើអំណាចបុណ្យស័ក្តិមាសប្រាក់និងបានបង់ពន្ធជូនរដ្ឋមិនដែលខកខានខំ គោរពច្បាប់ប៉ុណ្ណឹងហើយនៅតែឡើយតែ មិនបានទទួលយុត្តិធម៌ដីធ្លីគឺបុរីសៀងណាំក្នុងក្រុងសៀមរាប អត់ចេញប្លង់ដីប្លង់រឹងឲ្យ ចុះទំរាំតែប្រជាពលរដ្ឋផ្សេងៗទៀត តើនឹងទៅជាយ៉ាងណា ??????? 30/8/2018 "Non-Violence Overcome All Obstacles"

No comments:

Post a Comment