Tuesday, August 28, 2018

ក្រោយចេញពីពន្ធនាគារអ្នកទាំង១៤នាក់នាំគ្នាទៅស្រោចទឹកនៅវត្តចាស់

អ្នកទោសនយោបាយនិងមនសិការទាំង១៤នាក់ដែលទើបត្រូវបានដោះលែងឲ្យមានសេរីភាពចេញពីពន្ធនាគារព្រៃសកាលពីយប់ម៉ិញ ខណៈពេលនេះកំពុងជួបជុំគ្នា ប្រារព្ធពិធីសាសនានិមន្តព្រះសង្ឃសូត្រធម៌ជយន្តោនិងស្រោចទឹក នៅវត្តចាស់ ស្ថិតនៅខាងកើតស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ក្រុងភ្នំពេញ ដោយមានការចូលរួមពីក្រុមគ្រួសារមិត្តភ័ក្តិនិងអ្នកកាសែតជាតិ អន្តរជាតិ ចូលរួមយកពត៌មាន ហើយក៏មានការឃ្លាំមើលពីសមត្ថកិច្ច អាជ្ញាធរដែនដីជាច្រើននាក់ផងដែរ ។ រសៀលថ្ងៃ២៨សីហា២០១៨ "Non-Violence Overcome All Obstacles"

No comments:

Post a Comment