ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Monday, August 27, 2018
អ្នកទោសនយោបាយនិងមនសិការ១៤នាក់ត្រូវបានដោះលែងចេញពីពន្ធនាគារព្រៃស
ទីបំផុតអ្នកទោសនយោបាយនិងមនសិការត្រូវបានដោះលែងឲ្យមានសេរីភាពចេញពីពន្ធនាគារព្រៃសយប់ថ្ងៃ២៧ឈានចូលថ្ងៃ២៨សីហា២០១៨វេលាម៉ោង១រំលងអធ្រាត្រ ។
https://youtu.be/LrvucGgf93o
មុខពន្ធនាគារព្រៃស មនុស្សម្នារយ៉ាងច្រើនកុះករមាន ព្រះសង្ឃ ប្រជាពលរដ្ឋ អ្នកសារពត៌មាន ឈររង់ចាំអបអរសាទរការដោះលែងអ្នកទោសនយោបាយនិងមនសិការទាំង១៤នាក់ ដែលជាប់អន្ទាក់រងទុក្ខ ក្នុងគុកដោយអយុត្តិធម៌ជាង៣ឆ្នាំកន្លងមក ហើយបន្ទាប់ពីមានលិខិតលើកលែងទោសដោយព្រះមហាក្សត្រឲ្យមានការដោះលែងអ្នកទាំងនោះរួចមក ។ បើទោះជាមានលិខិតលើកលែងទោសរួចហើយក្តីការដោះលែងអ្នកទាំង១៤នាក់ចេញពីពន្ធនាគារព្រៃស បានបន្តដំណើរការនីតិវិធីដោះលែងយឺតយូរបំផុត គឺខុសគ្នាផ្ទុយស្រឡះពីកាលដែលចាប់ដាក់ពន្ធនាគារគឺចាប់ភ្លែតចូលគុកភ្លាមទាំងគ្មានដីការចាប់ខ្លួនផងក៏មានដែរ ហើយចាប់លឿនដូចខ្យល់ព្យុះរន្ទះបាញ់ តែដល់ពេលដោះលែងវិញគឺចាប់តាំងពីម៉ោង១រសៀលរហូតដល់ម៉ោងជិត១២យប់ថ្ងៃ២៧សីហា២០១៨នៅតែថា តិចទៀតដោះលែងហើយៗ ឲ្យតែអ្នកសារពត៌មាននិងប្រជាពលរដ្ឋចេញឲ្យផុតពីមុខពន្ធនាគារអស់គឺដោះលែងហើយ ។ មន្ត្រីប៉ូលីសដែលយាមខាងក្នុងពន្ធនាគារបានប្រាប់ថា បើព្រះសង្ឃ អ្នកសារពត៌មាន ប្រជាពលរដ្ឋ មិនចេញឲ្យអស់ពីមុខពន្ធនាគារទេ គឺអត់ទាន់ដោះលែងទេ ។
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment