Saturday, November 11, 2017

ស្ត្រីជនជាតិបរទេស២នាក់ឈរលើកផ្លាកសុំជិះឡានទៅប៉ោយប៉ែតនិងទៅបាងកកប្រទេសថៃ

ថ្ងៃនេះ១១វិច្ឆិកា២០១៧អាត្មាភាព លួន សុវ៉ាត បានធ្វើបុណ្យ ខ្មែរជួយជនជាតិបរទេស២នាក់100$ដែលជានិស្សិតទើបបញ្ចប់ការសិក្សាមកពីប្រទេសប៉ូឡូញជិតប្រទេសអាល្លឺម៉ង់ជាភ្ញៀវទេសចរណ៍មកទស្សនាប្រាសាទអង្គរវត្តនៅសៀមរាប តែពួកគាត់ជួបប្រទះនូវបញ្ហាខ្វះខាតលុយកាក់ឬក៏បាត់បង់លុយដោយប្រការណាមួយផងដែរ ។ ស្ត្រីភ្ញៀវទេសចរណ៍បរទេស២នាក់នោះបានឈរលើកបដាសរសេរអក្សរថា ទៅប៉ោយប៉ែត ដោយគាត់គ្មានលុយជិះឡាន គាត់ត្រូវការជិះឡានដោយមិនបង់លុយ តែគាត់ចំណាយពេលឈរយ៉ាងច្រើនម៉ោងនៅក្បែរភូមិវប្បធម៌ ក្រុងសៀមរាប មិនឃើញមានឡានណាមួយឈប់ដាក់គាត់ឲ្យជិះជាមួយទេ ព្រោះគេដឹងថានាងអត់លុយ ។ អាត្មាភាព លូន សុវ៉ាត មិនមែនជាអ្នកមានលុយមានអំណាចអីនោះទេ តែមានតែទឹកចិត្តអាណិតអាសូរ ក្នុងនាមមនុស្សធម៌ មនុស្សជាតិដូចគ្នា គឺ ជួយគ្នាក្នុងគ្រាក្រ ចិត្តល្អក្នុងពេលមានទុក្ខអាសន្នត្រូវចេះជួយគ្នាតាមលទ្ធភាពដែលយើងអាចជួយបាន គឺធ្វើបុណ្យដើម្បីឲ្យបានសុខចំរើនទាំងអស់គ្នា ហេតុដូច្នេះ យើងក៏បានជូនដំណើរនាងទាំង២នាក់នោះរហូតដល់ក្រុងប៉ោយប៉ែតព្រំដែនខ្មែរថៃ ហើយជូនលុយគាត់100$ឲ្យគាត់ធ្វើដំណើរនិងចំណាយផ្សេងៗរហូតដល់ទីក្រុងបាងកកប្រទេសថៃនិងវិលត្រឡប់ទៅកាន់ប្រទេសគាត់វិញនៅថ្ងៃស្អែក ដោយសុវត្ថិភាព ។ ស្ត្រីបរទេសទាំងពីរនាក់នោះ គាត់គ្មានអ្វីជាការតបគុណទេ មានតែការថ្លែងអំណរគុណ ហើយដំបូងគាត់មិនព្រមទទួលយកជំនួយរបស់យើង100$ទេគាត់ថាគាត់និងបន្តលើកអក្សរទៅបាងកក បន្តទៀត ដោយត្រូវការជិះឡានមិនបង់លុយ តែក្រោយមកទើបគាត់ទទួលយកលុយរបស់យើង ដោយាប្បាយរីករាយនិងថតរូបទុកជាអនុស្សាវរីយ៍ចងចាំដំណើរទេសចរណ៍មកកាន់ប្រទេសកម្ពុជា ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment