ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Saturday, November 11, 2017
សកម្មភាពបងៗសមត្ថកិច្ចតាមដានសកម្មភាពព្រះភិក្ខុ លួន សុវ៉ាត ក្នុងក្រុងសៀមរាប
សកម្មភាពសមត្ថកិច្ចតាមដានសកម្មភាពព្រះតេជគុណ លួន សុវ៉ាត ក្នុងក្រុងសៀមរាប ព្រឹកថ្ងៃ១១វិច្ឆិកា២០១៧ តើជាការតាមការពារឬជារូបភាពតាមគំរាមកំហែងរំលោភលើសិទ្ធិសេរីភាពរបស់ពលរដ្ឋនិងសិទ្ធិឯកជន ????? ។
អាត្មាភាព លួន សុវ៉ាត ដើរធ្វើតែបុណ្យ ខ្មែរជួយខ្មែរ ! តែប៉ុណ្ណោះ មិនដែលដើរធ្វើបាប ខ្មែរធ្វើបាបខ្មែរទេ ប៉ុន្តែ ហេតុអី បានជាសមត្ថកិច្ចចេះតែតាមដានហាក់ដូចជាតាមដានចោរលួចចោរប្លន់ ស្ទើរគ្រប់សកម្មភាព គ្រប់ទីកន្លែង គ្រប់ពេលវេលាអញ្ចឹង ???? ។ ជាក់ស្តែង ថ្ងៃទី១០និងទី១១ខែវិច្ឆិកាឆ្នាំ១០១៧ នេះមិនថាអាត្មាភាព លួន សុវ៉ាត ទៅដល់ទីណា កន្លែងណាទេ គឺគេបណ្តាក់គ្នាដូចខ្យងតាមដងផ្លូវ តាមដានគ្រប់សកម្មភាព ដោយមានបងៗដែលអះអាងថា ជាប្រជាការពារផង ដែលស្លៀកពាក់ស៊ីវិលមានអាយកូមកាន់ ជិះម៉ូតូតាមរហូតទាំងយប់ទាំងថ្ងៃ ដោយអាត្មាបានឮបងៗគាត់និយាយគ្នាតាមអាយកូមថា អាត្មាជាក្រុមគោលដៅ ។ តើជាក្រុមគោលដៅអ្វី ? គោលដៅចោរលួចចោរប្លន់ ជួញដូរគ្រឿងញៀន គោលដៅភេរវកម្ម ឬជាគោលដៅត្រូវតែតាមដាន ត្រូវតែកំទេច ????? ។ អរគុណបងៗដែលបានតាមដានសកម្មភាព អាត្មាភាព លួន សុវ៉ាត ! យើងជាខ្មែរដូចគ្នា ខ្មែរតែ១ យើងត្រូវចេះស្រលាញ់គ្នា រាប់អានគ្នា និងខ្មែរចេះជួយខ្មែរ ! អាត្មាភាពសុំឱកាសតែម្យ៉ាងគត់គឺរស់ដោយមានសិទ្ធិសេរីភាពដើរធ្វើបុណ្យ ខ្មែរជួយខ្មែរ ! ។។ អាត្មាអត់ទ្រាំនិងសកម្មភាពបែបនេះមិនបាន តាមដានទាំងយប់ទាំងថ្ងៃ ទើបថតយកមកបង្ហោះឲ្យជនរួមជាតិញោមញាតិជួយមើល ជួយគិត ជួយពិចារណា តើអាត្មាភាព លួន សុវ៉ាត ខុសច្បាប់អ្វី ? តើការដែលគេតាមដានបែបនេះ ត្រូវច្បាប់ឬក៏ខុសច្បាប់អ្វី ??
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment