ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Sunday, November 26, 2017
បុណ្យសង្ឃទាននិងចែកសម្ភារះសិក្សាដល់កុមារីកុមារាសហគមន៍ភូមិស្ទឹងជ្រៅ
ព្រះតេជគុណ លួន សុវ៉ាត នាំយកអំណោយបុណ្យសង្ឃទានប្រគេនព្រះសង្ឃវត្តស្លែង វត្តថ្មី វត្តអន្លង់សំណរ និងចែកសម្ភារះសិក្សាដល់កុមារីកុមារា សលាសហគមន៍ភូមិស្ទឹងជ្រៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប នាថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ ម្ចាស់ទានប្រធានបុណ្យមាន ឧបាសក អ៊ា មេង ឃាង ឧបាសិកា អ៊ា ស៊ីវយ៉ិច LA.CA.USA ។ ឧបាសិកា អៀប ឆៃហុង ព្រមទាំងកូនចៅ Long Beach.CA.USA ។ ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅ Santa Ana.CA.USA ។ សូមឧទ្ទិសកុសលដល់លោកឪពុក អៀប ជូ អ្នកម្តាយ តាំង បូយ ហូយ បងប្រុស អៀប ជូថោ អៀប កុកហេង អៀប កុកចាយ បងស្រី អៀប ឆៃហូយ អៀប លាន ហូយ សីលវតី អៀប ឆៃអៀម ឧបាសក ឡាំ លាង កូនស្រី ឡាំ បូឡាត កូនប្រុស ឡាំ ចាន់ដារា កូនស្រី ឡាំ បូឡាវី កូនប្រុស ឡាំ ធារ៉ូ ព្រមទាំងបងប្អូនញាតិការទាំង៧សន្តាន សូមបានចំណែកផលបុណ្យនិងបានសោយសុខក្នុងសុគតិភពកុំបីខាន ។ អាយុ វណ្ណះ សុខះ ពលះ កើតមានដល់លោកអ្នកម្ចាស់ទានប្រធានបុណ្យបានសុខចំរើនគ្រប់ៗគ្នាតរៀងទៅ ! ។
"Non-Violence Overcome All Obstacles"
Labels:
ខ្មែរជួយខ្មែរ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment