Saturday, November 25, 2017

ធ្វើបុណ្យខ្មែរជួយខ្មែរចាក់ដីគ្រួសក្រហមកសាងផ្លូវរទេះនិងផ្លូវដើរនៅភូមិភ្នៀត

ព្រះតេជគុណ លួន សុវ៉ាត អំពាវនាវបិណ្ឌបាត្រស្វែងរកជំនួយមនុស្សធម៌ ធ្វើបុណ្យខ្មែរជួយខ្មែរ ! ដើម្បីទិញដីគ្រួសក្រហមចាក់បំពេញក្រាលក្នុងទីធ្លាវត្តស្លែងផង និងជួសជុលផ្លូវរទេះនិងផ្លូវដើរផងក្នុងភូមិភ្នៀត ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។ ទំនាក់ទំនងចូលបុណ្យតាមរយៈព្រះតេជគុណ លួន សុវ៉ាត Tel.012 83 83 22 Facebook Luon Sovath នាមសប្បុរសជនរួមជាតិខ្មែរនៅក្រៅប្រទេសដែលបានចូលបុណ្យមាន : ១.ឧបាសក អ៊ា ម៉េងឃាង និង ឧបាសិកា អ៊ា ស៊ីវយ៉ិច ព្រមទាំងកូន អ៊ា អ៊ីសាបែវ អ៊ា ស្ទីវ៉ែន 240$ អ៊ា ស៊ីវអេង ព្រមទាំងកូនបីនាក់20$ អ៊ា អ៊ិចឃាង អ៊ា អ៊ិចគាំង អ៊ា អ៊ិចហ៊ាង 15$ ។ ២.លោក យាយ ឡៅ គិមទន តាមរយះលោក នួន នរា Montreal.Canada.250$ ។ ៣.ឧបាសិកា អៀប ឆៃហុង ព្រមទាំងកូនចៅ Long Beach.California.USA.ចូលទិញដីគ្រួសក្រហម 700$ ប្រគេនចង្ហាន់សង្ឃទាន 300$ ។ សូមឧទ្ទិសកុសលដល់លោកឳពុក អៀប ជូ អ្នកម្តាយ តាំង បូយ ហូយ ព្រមទាំងបងប្អូនញាតិការទាំង៧សន្តាន ។ ៤.ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅ Santa Ana.California.USA ចូលបច្ច័យទិញដីគ្រួសក្រហម 320$ ទិញម្ហូបអាហារសម្រាប់អ្នកជួយជញ្ជូនដី 100$ និងប្រគេនចង្ហាន់ព្រះសង្ឃ 200$ ។ ឧទ្ទិសកុសលដល់លោកឳពុក អៀប ជូ អ្នកម្តាយ តាំង បូយ ហូយ ព្រមទាំងបងប្អូនញាតិការទាំង៧សន្តាន ។ ៥.ឧបាសិកា ចេង សៃមៀន ព្រមទាំងកូនចៅ Long Beach.California.USA.100$ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់ដើមទានប្រធានដើមបុណ្យបានសុខចំរើនគ្រប់ៗគ្នាតរៀងទៅ ! "Non-Violence Overcome All Obstacles"

No comments:

Post a Comment