ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Friday, November 24, 2017
អនុមោទនាចូលរួមធ្វើបុណ្យទិញដីគ្រួសក្រហមចាក់ក្នុងទីធ្លាវត្តស្លែងនិងផ្លូវរទេះភូមិភ្នៀត
ព្រះតេជគុណ លួន សុវ៉ាត ចាក់ដីក្រួសក្រហមក្នុងទីធ្លាវត្តស្លែងនិងជួសជុលផ្លូវរទេះជូនប្រជាពលរដ្ឋនៅភូមិភ្នៀត ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដោយជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ។ សូមថ្លែងអំណរគុណ ឧបាសក អ៊ា មេងឃាង ឧបាកា អ៊ា សៀវយ៉ិច ព្រមទាំងបុត្រ អ៊ា អ៊ីសាប៊ែល អ៊ា ស៊ីវេន Los Angeles.California.USA.លោក យាយ ឡៅ គិមទន Lao Kim Torn តាមរយៈ លោក នួន នរា Montreal.Canada.ដែលមានសទ្ធាជ្រះថ្លាជួយទិញដីក្រួសក្រហមក្នុងមួយឡានៗតម្លៃ32$ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់ទានប្រធានបុណ្យបានសុខចំរើនគ្រប់ៗគ្នាតរៀងទៅ ។ ទំនាក់ទំនងចូលបុណ្យតាមរយៈព្រះតេជគុណ លួន សុវ៉ាត LUON SOVATH Tel.012 83 83 22
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment