Wednesday, November 15, 2017

តុលាការកំពូលបើកសវនាកាត់ក្តីរំលាយគណបក្សសង្គ្រោះជាតិ

លោកង្ឃ១អង្គដើមកំណើតអាមេរីកកាំង ចំណាំតែងឃើញជិះកង់និមន្តបិណ្ឌបាត្រចង្ហាន់ក្នុងក្រុងភ្នំពេញជាង១០ឆ្នាំមកហើយ ថ្ងៃនេះ លោកសង្ឃអង្គនោះ បានជិះកង់និមន្តទៅបិណ្ឌបាត្រដូចសព្វដង តែបែជា រកផ្លូវជិះកង់មិនឃើញ ព្រោះតែបន្ទាយទ័ពរនាំងដែកនៅព្រំដែនខាងកើតអត់មានសោះ បែជាមកមានកណ្តាលក្រុងភ្នំពេញ ។ សូមបញ្ជាក់ផងដែរថា ព្រះសង្ឃអង្គនេះ ពេលបិណ្ឌបាត្របានបាយ បាននំ ផ្លែឈើ ជាដើម តែងតែយកទៅចែកជូនអ្នកក្រ អ្នកសុំទាន និងឲ្យឆ្កែឆ្មា បរិភោគនិងស៊ីផងដែរ ហើយលោកឆាន់តែនំប៉័ងទេ ។
A.ព្រះសង្ឃ»ចំរើនពរញោម ថ្ងៃនេះគេធ្វើអីដែរ ហេតុអីបិទផ្លូវ មានកងទ័ព ប៉ូលីស ទាហាន ច្រើនម៉្លេះ ?
B.ប៉ូលីស»តេជគុណ អត់ចេះខ្មែរ ទេអី បានជាមិនដឹងខ្យល់អីសោះបន្តិចអញ្ចឹង គេដឹងគេផ្អើលពេញម៉ាពិភពលោក ថ្ងៃហ្នឹង១៦វិច្ឆិកា២០១៧គឺតុលាការកំពូលនៅកម្ពុជា គេកាត់ក្តី កាត់ទោសជនក្បត់ជាតិ និង បើកសវនាការរំលាយគណបក្សសង្គ្រោះជាតិ ។
A.ព្រះសង្ឃ»អូ ! អញ្ចឹងទេញោម ! ហើយចុះបើតុលាការកាត់ក្តី ហេតុអីចាំបាច់បិទផ្លូវ ដាក់ពង្រាយកងទ័ព មានកាំភ្លើង ខែលដំបង ឡានបាញ់ទឹក សន្ធឹកសន្ធាប់អីច្រើនម៉្លេះ ញោម ?
B.ប៉ូលីស»លោកនេះ សាំតាប៉ែមែន ! សួរនេះសួរ ! គេដាក់កងទ័ពដើម្បីត្រៀមបង្ក្រាបខ្មាំងដែលប៉ុនប៉ងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នឹងណា !
A.ព្រះសង្ឃ»ហើយចុះខ្មាំងនៅឯណា ? ឃើញតែខ្មែរហ្នឹង ! ម៉្យាងទៀតអត់ឃើញមាន ខ្មែរណាមកងើបប្រឆាំងច្បាំងជាមួយកងទ័ព ប៉ូលីស ទាហាន ក៏អត់មានដែរ ។
B.ប៉ូលីស»លោកនេះនិយាយច្រើនមែន ! សាំកាហេមែនតែហ្មងហើយ ! ទៅៗ ! ចេញៗ ! ទៅឲ្យឆ្ងាយទៅ តិចត្រូវ អាឡូវហ្នឹង ! កុំចេះដឹងរឿងខ្មែរពេក រឿងខ្មែរទុកឲ្យខ្មែរជាអ្នកសម្រេច លោកឯងជនជាតិបរទេសទេ កុំមកលូកដៃលូកជើងលូកមាត់ចេះដឹងរឿងខ្មែរពេក ។
A.ព្រះសង្ឃ»អញ្ចឹង ! អាត្មាចំរើនពរហើយញោម រឿងលោកចោរទុកឲ្យលោកចោរជាអ្នកសម្រេចចុះ ????? ។
១៦វិច្ឆិកា២០១៧



No comments:

Post a Comment