Wednesday, September 6, 2017

គម្រោងកសាងសាលារៀនបឋមសិក្សាទំនប់សួងដោយជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ

ព្រះតេជគុណ លួន សុវ៉ាត និងលោក ងឹម សេងហាក់ មេឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ដែលទើបនិងជាប់ឆ្នោតថ្មី បាននិមន្តនិងអញ្ជើញទៅពិនិត្យមើលទីកន្លែងដីគម្រោងកសាងសាលារៀន១ខ្នងមាន២បន្ទប់ជូនដល់កុមារាកុមារីដែលក្រក្រីជាង១១៥គ្រួសារដែលកំពុងត្រូវការសាលារៀននៅទីនោះ ។ ជំហានទី១ក្នុងពេលនេះ គឺទិញដីស្រែក្បែរទំនប់សួង បណ្តោយ៣៨ម៉ែត្រ ទទឹង២៥ម៉ែត្រ តម្លៃ១៦០០ដុល្លា គឺត្រូវបាន ឧបាសក ឡូ ប៊ុនឡេង និង ឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅនៅទីក្រុង សាន់តាអាណា រដ្ឋកាលីហ្វ័នីញ៉ា សហរដ្ឋអាមេរីក Santa Ana.California.USA.មានសទ្ធាជ្រះថ្លាចំនួន១៦០០ដុល្លាអាមេរីកសម្រាប់ទិញដី សូមអនុមោទនាបុណ្យ ! ។ ជំហានបន្ទាប់ ព្រះតេជគុណ លួន សុវ៉ាត និងធ្វើការអំពាវនាវសប្បុរសជន ខ្មែរជួយខ្មែរ ! ទាំងក្នុងនិងក្រៅប្រទេសចូលរួមមានសទ្ធាជ្រះថ្លាបរិចាគថវិកាទៅតាមបុញ្ញចេតនារៀងៗខ្លួន ! ។ ដំណើរការសាងសង់និងចាប់ផ្តើមកំឡុងខែ១១ឆ្នាំ២០១៧ ក្នុងគម្រោងថវិកាជាង២ម៉ឺនដុល្លា ដែលយើងត្រូវការកសាងសម្រេច ។ ទំនាក់ទំនងព្រះតេជគុណ លួន សុវ៉ាត ទូរស័ព្ទស្រុកខ្មែរ ០១២ ៨៣ ៨៣ ២២ លេខនៅអាមេរីក ២០៣ ៤៩១ ៨៧៨៧ "Non-Violence Overcome All Obstacles"

No comments:

Post a Comment