Saturday, September 2, 2017

កុមារាកុមារីសហគមន៍ទំនប់សួងដែលគ្រប់អាយុចូលរៀនប្រាថ្នាចង់បានសាលារៀននៅក្នុងភូមិ១ឆ្នងមាន២បន្ទប់

ព្រះតេជគុណ លួន សុវ៉ាត រួមដំណើរដោយលោក ងឹម សេងហាក់ មេឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប បាននិមន្តនិងអញ្ជើញទៅទស្សនកិច្ចសិក្សាសាកសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រសហគមន៍ទំនប់សួងជាង១១៥គ្រួសារ ដែលកុមារីកុមារានៅទីនោះមួយចំនួនធំអាយុក្រោម១៦ឆ្នាំមិនបានចូលសាលារៀនសូត្រ ដោយសារសាលារៀននៅឆ្ងាយផងនិងជីវភាពក្រីក្រគ្មានលុយទិញកង់ជិះទៅសាលារៀនផង ។ មាតាបីតាកុមារីកុមារា ចាស់ព្រឹទ្ធាចារ្យ និងកុមារីកុមារា មានបំណងប្រាថ្នាចង់បានការកសាងសាលារៀន១ខ្នងមាន២បន្ទប់នៅទីនោះផ្ទាល់ ដោយបានអំពាវនាវសំណូមពរដល់ព្រះតេជគុណ លួន សុវ៉ាត ស្វែងរកជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ដល់អង្គការជាតិអន្តរជាតិ ក្រសួងមន្ទីរស្ថាប័នរដ្ឋាភិបាល ជួយសង្គ្រោះកុមារាកុមារីនៅទីនោះឲ្យឆ្លងផុតពីគ្រោះអវិជ្ជា ទទួលបានសិទ្ធិរបស់កុមារគឺសិទ្ធិទទួលបានការអប់រំ ដោយការជួយកសាងសាលារៀនបឋមសិក្សាទំនប់សួង១ខ្នង ។ ១កញ្ញា២០១៧ "Non-Violence Overcome All Obstacles"

No comments:

Post a Comment