Sunday, July 2, 2017

សេចក្តីអំពាវនាវរៃអង្គាសថវិកាទិញកំព្យូទ័១គ្រឿងជូនជំទប់ទី១CNRPឃុំជីក្រែងខេត្តសៀមរាប

អាត្មាភាព លួន សុវ៉ាត សូមអំពាវនាវចំរើនពរនិងបិណ្ឌបាត្រសទ្ធាជ្រះថ្លាញាតិញោមពុទ្ធបរិស័ទជនរួមជាតិខ្មែរក្នុងនិងក្រៅប្រទេសដែលមានសទ្ធាជ្រះថ្លា សូមជួយជាថវិកាដើម្បីទិញកំព្យូទ័រ១គ្រឿង ក្នុងតម្លៃជាង៥០០ដុល្លាអាមេរីកឧបត្ថម្ភលោក សែ វីរៈ ជាជំទប់ទី១ដែលទើបនិងជាប់ឆ្នោតថ្មីនៃគណបក្សសង្គ្រោះជាតិក្នុងឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីជួយសម្រួលដល់ដំណើរការ ធ្វើការងាររដ្ឋបាលផ្សេងៗក្នុងភូមិឃុំជាប្រយោជន៍សាធារណៈ បំរើប្រជាពលរដ្ឋទូទៅដោយមិនរើសអើង មិនប្រកាន់និន្នាការគណបក្សនយោបាយឡើយ ។ សូមបញ្ជាក់ផងដែរថា ឃុំទាំង១២ក្នុងស្រុកជីក្រែងទាំងមូលគឺទទួលជោគជ័យឈ្នះដាច់លើគណបក្សផ្សេងក្នុងការបោះឆ្នោតជុំសង្កាត់អាណត្តិទី៤កាលពីថ្ងៃទី៤មិថុនា២០១៧កន្លងទៅ ។ ទំនាក់ទំនងផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ខ្មែរសង្គ្រោះខ្មែរ ! តាមរយៈព្រះតេជគុណ លួន សុវ៉ាត LUON SOVATH Tel.012 83 83 22 "Non-Violence Overcome All Obstacles"

No comments:

Post a Comment